ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំនាំចេញរបស់កម្ពុជា មានទឹកប្រមាណ ២២ពាន់លានដុល្លារ កើន ១៨ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំនាំចេញរបស់កម្ពុជា មានទឹកប្រមាណ ២២ពាន់លានដុល្លារ កើន ១៨ភាគរយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»។
សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ដែលមិនអាចដំឡើងប្រាក់បៀវត្សរ៍នៅឆ្នាំ២០២១។ កម្ពុជាមិនការចាត់ចែងចាយវាយច្បាស់លាស់ មិនមែនចេះតែខ្ជះខ្ជាយនោះទេ។ សម្តេចតេជោ បានបន្ថែមថា អគ្គមេបញ្ជាការមួយ មានសេនាធិការមួយ ធ្វើឱ្យមានភាពងាយស្រួលក្នុងការធ្វើកំណែទម្រង់ថវិកា។
សម្តេចតេជោ បានថ្លែងថា កូវីដ១៩ មិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាស្លាប់នោះឡើយ ហើយ EBA ២០ភាគរយ ក៏មិនអាចសម្លាប់សេដ្ឋកិច្ចកម្ពុជានោះដែរ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជា នឹងមានសន្ទុះឡើងវិញនៅឆ្នាំ២០២១។ ទំហំនាំចេញរបស់កម្ពុជា មានទឹកប្រមាណ ២២ពាន់លានដុល្លារ កើន ១៨ភាគរយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះ កម្ពុជាទទួលបានចំណូលប្រមាណ ៤,៥០០លានដុល្លារ។ ក្នុងនោះបានពីពន្ធដារលើសពី ២,៥០០លានដុល្លារ និងគយ ២,១០០លានដុល្លារ៕

ដោយ៖ សិលា


ចែករំលែក៖