តាមសារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី២៥ខែវិច្ឆិកា មានរថយន្តមួយគ្រឿងបានបើកបុករបងការិយាល័យរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នៅទីក្រុងប៊ែរឡាំង។ កម្លាំងប៉ូលិស និងក្រុមពន្លត់អគ្គិភ័យបានបង្ហាញវត្តមាននៅកន្លែងកើតហេតុ។
រូបភាពបង្ហាញឲ្យឃើញថា កម្លាំងប៉ូលិសបានត្រួតពិនិត្យរថយន្តបង្កហេតុដែលមានសរសេរអក្សរថា«បញ្ឈប់នយោបាយសកលភាវូបនីយកម្ម»។ ប៉ូលិសក៏បានឃាត់ខ្លួនបុរសម្នាក់ដើម្បីបើកការស្រាវជ្រាវ និងសាកសួរ។
អធិការបតីអាល្លឺម៉ង់ លោកស្រី A.Merkel បានឡើងគម្រោងរៀបចំការជួបប្រជុំជាមួយបណ្តា អភិបាលរដ្ឋដើម្បីពិភាក្សាស្តីពីការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ សកម្មភាពនោះធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រជុំរបស់អធិការបតី។
បច្ចុប្បន្នអឺរ៉ុបស្ថិតនៅក្នុងដំណាក់កាលប្រកាសអាសន្នពីខ្មាន់កាំភ្លើងអ៊ិស្លាម ដោយកន្លងមកមានមនុស្ស៨នាក់រងការសម្លាប់នៅក្នុងទីក្រុងប៉ារីស និងទីក្រុង Nice ក៏ដូចជាទីក្រុងVienna ប្រទេសអូទ្រិីស៕ដោយ៖ធី រីណា