ភ្នំពេញ៖ នៅយប់ថ្ងៃពុធ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២០និង០០នាទី លោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ លោក វរសេនីយ៍ត្រី សុខ សុផល នាយប៉ុស្តិ៍ទឹកថ្លា បានដឹកនាំកម្លាំងចម្រុះសរុបចំនួន ៣៥នាក់ មន្ត្រីប៉ុស្តិ៍៨នាក់ ប្រជាការពារ ២៧នាក់ចុះត្រួតពិនិត្យរដ្ឋបាលនៅតាម ខុនដូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានចំនួន ១៨គោលដៅ ជាលទ្ធផលដោយពុំឃើញមានមុខសញ្ញាអ្វីគួរឲ្យសង្ស័យឡើយ។ ការចុះត្រួតពិនិត្យនេះបានបញ្ចប់នៅវេលាម៉ោង២២និង០០នាទី នាថ្ងៃខែឆ្នាំដដែល៕
ដោយ៖ ចន្ទ លីហ្សា