ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍លទ្ធផលចុះអង្កេតស្រាវជ្រាវករណីមន្ត្ត្រីចំនួន៤រូប គោរពស្នើសុំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ ដោយបានចោទប្រកាន់ប្រធានផ្ទាល់របស់ខ្លួនថា មានភាពមិនប្រក្រតីក្នុងការដឹកនាំ គ្រប់គ្រង បែងចែកក្រុមបក្ខពួក បង្កបាតុភាព បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង គ្មានតម្លាភាព រឹតបន្តឹងមន្ត្រីដែលមិនពេញចិត្ត និងមន្ត្រីមិនមែនបក្ខពួក។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី លោក អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕
ដោយ៖ សិលា