ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រគល់-ទទួលម៉ាស់ និងសម្ភារវេជ្ជសាស្ត្រអំណោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១០និង១០ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ យន្តហោះពិសេសដឹកជញ្ជូនម៉ាស់ និងសម្ភារវេជ្ជសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាចំនួន៣គ្រឿង បានចុះចតប្រកបដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិណៃពិដោ ហើយពិធីប្រគល់ និងទទួលប្រព្រឹត្តទៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិណៃពិដោ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រវាង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និឹងភាគីមីយ៉ាន់ម៉ា គឺលោកបណ្ឌិត ម្ញីន​​ ធ្វេ រដ្ឋមន្ត្រី សុខាភិបាល និងកីឡា តំណាងរដ្ឋាភិបាលមីយ៉ាន់ម៉ា។

សូមបញ្ជាក់ថា ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយលោកស្រីប្រធានរដ្ឋ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ-១៩ តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបរិច្ចាគនូវម៉ាស់ចំនួន២លាន និងសម្ភារវេជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា៕

ប្រភព៖ ទទក


ចែករំលែក៖