ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកចេញ«ឱសានវាទ»ដល់ក្រុមហ៊ុន ByteDance ស្តីពីការលក់ទិកតុក

ចែករំលែក៖

​​​​នៅថ្ងៃទី​២៥ខែវិច្ឆិកា​ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ទុកពេលឲ្យក្រុមហ៊ុនByteDance ជាក្រុមហ៊ុនរបស់ចិនរយៈពេល​៧ថ្ងៃ ដើម្បីលក់បណ្តាញសង្គមទិកតុក​ឲ្យទៅក្រុមហ៊ុនណាមួយរបស់អាមេររិក​។
កន្លងមក​រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ទុកពេលឲ្យ១៤ថ្ងៃ ដើម្បីលក់បណ្តាញកម្សាន្តសង្គម​របស់ក្រុមហ៊ុន ByteDance ឲ្យទៅក្រុមហ៊ុនណាមួយរបស់អាមេរិក។ ដោយរងសម្ពាធពីអាមេរិក​ ក្រុមហ៊ុន​ByteDance បានពិភាក្សាជាមួយក្រុមហ៊ុនWalmart Inc និង Oracle Corp ដើម្បីលក់បណ្តាញសង្គមទិកតុកនៅអាមេរិក​។
រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថានឹង​ហាមប្រាមបណ្តាញសង្គមទិកតុក​របស់ចិនចែករំលែកព័ត៌មាន​ ដោយចាត់ទុកថាបណ្តាញសង្គមនេះ​បានស្រាវជ្រាវនៅក្នុងទឹកដីអាមេរិក ។
ក្រៅពីនេះលោកត្រាំ ក៏បានដាក់ក្រុមហ៊ុនចិនជាច្រើនទៀតនៅក្នុងបញ្ជីខ្មៅដាក់ទណ្ឌកម្មរបស់អាមេរិក​។ ក្រៅពីក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន នៅមានក្រុមហ៊ុនផលិតសព្វាវុធ ស្ថិតនៅក្នុងគោលដៅដាក់ទណ្ឌកម្ម ដោយចោទប្រកាន់ថាមានទំនាក់ទំនងលក់អាវុធទៅកាន់អុីរ៉ង់ និងកូរ៉េខាងជើង៕ដោយ៖ធី រីណា


ចែករំលែក៖