ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខណ្ឌចំនួន៥ នឹងធ្វើការជួសជុលទឹកធ្លាយចាប់ពីខែធ្នូខាងមុខនេះ ពេញ១ខែ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រកាសស្តីពីការចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយពេលយប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង ២២ និង០០នាទីយប់ដល់ម៉ោង ០៥ និង០០នាទីព្រឹក នៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ ដូចខាងក្រោម៖

. សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ

. សង្កាត់ផ្សារដេប៉ូ ++ ខណ្ឌទួលគោក

. សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន

. សង្កាត់ព្រែកថ្មី និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ

. សង្កាត់វាលវង់ និងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអជ្ញាធរមូលដ្ឋាន និងអតិថិជននៅតាមបណ្តាសង្កាត់ខាងលើ មេត្តាសហការ និងគាំទ្រដល់ក្រុមជំនាញយើងខ្ញុំដោយក្តីអនុគ្រោះ

ដោយ៖សហការី


ចែករំលែក៖