ព័ត៌មានទាន់ហេតុការណ៍៖

ដូនជីអាយុ៨២ឆ្នាំម្នាក់ត្រូវឃាតកមិនស្គាល់អត្តសញ្ញាណសម្លាប់នៅក្នុងបន្ទប់

ចែករំលែក៖

   ខេត្តបន្ទាយមានជ័យ៖ ដូនជីវ័យ៨២ឆ្នាំម្នាក់ត្រូវឃាតកវាយសម្លាប់នៅក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តបរមនិវេសន៍ ស្ថិតក្នុងភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ។ 

 នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសៅ សែត ភេទស្រី អាយុ៨២ឆ្នាំ ជាដូនជីនៅសំណាក់ធម៌ក្នុងវត្តបរមនិវេសន៍ ស្ថិតក្នុងភូមិកើតហេតុខាងលើ។ 

 នគរបាលបានឲ្យដឹងទៀតថា នៅមុនពេលទទួលបានព័ត៌មាន មានព្រះសង្ឃ១អង្គព្រះនាមគឹម សុខមគ្គព្រះជន្ម២៩ឆ្នាំបានទៅដោះទុក្ខសត្វ(ឈឺនោម)ក្នុងបង្គន់ក្បែរកុដិ(បន្ទប់)លោកយាយរងគ្រោះឮសំ ឡេងវិទ្យុនៅបើកតែមិនឃើញលោកយាយរងគ្រោះទេ ។បន្ទាប់មកបានហៅព្រះសង្ឈចំនួន២អង្គមានព្រះនាម រស់ លាង ព្រះជន្ម២៦ឆ្នាំនិងព្រះនាម សុខ រ៉ុង ព្រះជន្ម២៥ឆ្នាំឱ្យទៅហៅយាយសែត ពេលទៅដល់ទើបដឹងថាយាយសែតស្លាប់ដោយសារគេវាយសម្លាប់ នៅក្នុងកុដិ(បន្ទប់)មិនដឹងពីពេលណានោះទេ រួចក៏បានផ្តល់ព័ត៌មានទៅសមត្ថកិច្ច ។ 

 ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងស្រុកមង្គលបុរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីសិទ្ធិ  ឡោះ ស្នងការនគរបាលខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ឃើញសពលោកយាយរងគ្រោះត្រូវឃាតកវាយលើផ្ទៃមុខ ។ករណីនេះនៅមិនទាន់ដឹងថសជាករណីប្លន់យកទ្រព្យសម្បតិ្តឬក៏យ៉ាងណានោះទេ ព្រោះកម្លាំងនគរបាលកំពុងធ្វើការស្រាវជ្រាវវែករកមុខឃាតកយកមកចាត់ការតាមផ្លូវច្បាប់៕ដោយ៖ វណ្ណា


ចែករំលែក៖