ព័ត៌មានទាន់ហេតុការណ៍៖

កំដរបុណ្យសពករណីពុលទឹក នាំគ្នាផឹកស្រា ស និង ស្រាថ្នាំពុល៣៣នាក់កំពុងដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ខេត្ត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មនុស្សស្រីប្រុសប្រមាណជាង៣៣នាក់ កំពុងដឹកសង្រ្គោះបន្ទាន់មកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាបន្តបន្ទាប់ ដែលសង្ស័យថានាំគ្នាផឹកស្រាកំដរបុណ្យសព ហេតុការណ៍ភ្ញាក់ផ្អើលនេះគឺបានកើតឡើង កាលពីវេលាម៉ោងប្រមាណជាង៤រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។  បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន ប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមគ្រូពេទ្យកំពុងតែញាប់ដៃញាប់ជើង ក្នុងការដឹកអ្នកជំងឺដែលមានអាការៈពុលស្រានេះមកកាន់មន្ទីរពេទ្យបង្អែកជាបន្តបន្ទាប់ហើយ ។ ជាក់ស្តែងអ្នកជំងឺដែលដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្តមានចំនួនប្រមាណជិត១១នាក់  ហើយអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរបានបញ្ជូនទៅសង្រ្គោះនៅភ្នំពេញចំនួន៤នាក់ ៕

ដោយ៖ចន្ថា


ចែករំលែក៖