ព័ត៌មានទាន់ហេតុការណ៍៖

សាលាបរិស្ថានស្អាតចំនួន៣ បានទទួលជ័យលាភី , ស្អាតច្នៃប្រឌិត, ស្អាតនិរន្តរភាព និងស្អាតឆ្នើម

ចែករំលែក៖

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំក្នុងកម្មវិធី «សាលាបរិស្ថានស្អាត» ជាយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់កាលពីវេលាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងបរិស្ថាន។ រយៈពេលពេញមួយខែ ភ្នំពេញស្អាត បានធ្វើសកម្មភាពជាច្រើនដើម្បីជំរុញការយល់ដឹងពីការថែរក្សាបរិស្ថាន ការគ្រប់គ្រងសំរាម និងការរស់នៅបែបអនាម័យ ជាពិសេសក្នុងបរិបទនៃការរស់នៅបែបគន្លងថ្មី។ ស្អាតជាទម្លាប់ថ្មី គឺជាអ្វីដែលយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២០ បានដាក់ចេញជាទិសស្លោកថ្មីនៃបេសកកម្ម១ខែរបស់ខ្លួន។ នៅចុងបញ្ចប់នៃយុទ្ធនការ យើងក៏បានរកឃើញជ័យលាភីគម្រោងទស្សនាទាន “សាលាបរិស្ថានស្អាត” ទាំង៣ផងដែរ ក្នុងនោះ ជ័យលាភី “ស្អាតច្នៃប្រឌិត” បានទៅសាលារៀនសុវណ្ណភូមិ ជ័យលាភី “ស្អាតនិរន្តរភាព” បានទៅវិទ្យាល័យព្រះស៊ីសុវត្ថិ និង ជ័យលាភី “ស្អាតឆ្នើម” បានទៅសាលាប៊ែលធីអន្តរជាតិ។ សូមអបអរសាទរដល់ប្អូនៗទាំងអស់ ដែលបានទទួលជ័យជំនះក្នុងការប្រកួតប្រជែង។
លោក ហ៊ុន ម៉ានី បានថ្លែងថា៖ ក្នុងនាមជាស្ថាប័នគាំទ្រ សហភាពន្ធសហព័ន្ធយុវជនកម្ពុជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដ៏ល្អមួយនេះ ដែលបានប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង និងបានចូលរួមជាវិជ្ជមានដល់សង្គមជាតិយើង។ សូមថ្លែងអំណរគុណដល់ដៃគូសហការ និងអ្នកឧបត្ថម្ភគាំទ្រទាំងអស់ដែលបានចូលរួមជាមួយគម្រោងស្អាត។ ជួបគ្នានៅឆ្នាំ២០២១! ..៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖