ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមវេជ្ជបណ្ឌិតព្រមានពីការប្រារព្ធពិធីរត់ពាក់កណ្តាលម៉ារ៉ាតុងនៅឥណ្ឌាដោយសារកូវីដ-១៩ និងការបំពុលបរិយាកាស

ចែករំលែក៖

សារព័ត៌មាន CNA បានចេញផ្សាយនៅកាលពីល្ងាចថ្ងៃសៅរ៍​ទី២៨ វិច្ឆិកាថា ក្រុមវេជ្ជបណ្ឌិតល្បីបានព្រមានអ្នករត់ប្រណាំងកំពុងប្រថុយនឹងគ្រោះថ្នាក់ ដោយចូលរួមការប្រកួតពាក់កណ្តាលម៉ារ៉ាតុងកាលពីថ្ងៃអាទិត្យនេះ នៅទីក្រុង New Delhi ប្រទេសឥណ្ឌាចំពេលនៃការផ្ទុះវីរុសកូវីដ-១៩ និងការបំពុលបរិយាកាស។

ម្ចាស់កំណត់ត្រាពិភពលោកផ្នែករត់ម៉ារ៉ាតុងស្ត្រីឈ្មោះ Brigid Kosgeiមកពីប្រទេសកេនយ៉ា និងអ្នកឈ្នះពានរង្វាន់បុរសពីរសម័យកាល Andamlak Belihu ស្ថិតក្នុងចំណោមអត្តពលិកទាំង៤៩នាក់ដែលរត់ចម្ងាយ២១គីឡូម៉ែត្រ ខណៈមានអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់បានចូលរួម។

អ្នករៀបចំកម្មវិធីបាននិយាយថា ស្តង់ដារសុវត្ថិភាពខ្ពស់បំផុតជាមួយនឹងតំបន់សុវត្ថិភាពជីវឧស្ម័ន ត្រូវបានរៀបចំឡើងសម្រាប់ការរត់ប្រណាំងដែលចាប់ផ្តើមនៅឯពហុកីឡដ្ឋាន Jawaharlal Nehru ប៉ុន្តែសម្រាប់ទីក្រុង New Delhi កំពុងមានករណីឆ្លងជំងឺកូវីដ-១៩រហូតដល់៥០០.០០០ករណី និងគុណភាពខ្យល់នៅក្នុងរដ្ឋធានីនេះកំពុងបំពុលខ្លាំងជាងគេលើពិភពលោក ធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកចូលរួម

លោក Arvind Kumar ស្ថាបនិកមូលនិធិថែទាំងសុខភាពសួតបានប្រាប់ AFPថា វានឹងធ្វើប៉ះពាល់យ៉ាងសម្រាប់សុខភាពអ្នករត់ប្រណាំងនៅពេលនេះ។ យើងមានកម្រិតនៃការបំពុលបរិយាកាសខ្ពស់ យើងមានហានិភ័យនៃការឆ្លងមេរោគទៀតផង ជាមួយនឹងវត្តមាននៃការគំរាមកំហែង នេះប្រសិនបើមនុស្សនៅតែរត់ ខ្ញុំមិនមានពាក្យអ្វីដែលបង្ហាញពីការទប់ស្កាត់ឲ្យលើសនេះបានទេ មានតែអ្នកចូលរួមជាអ្នកទប់ស្កាត់

ទីក្រុងNew Delhi បានរងគ្រោះដោយសារវិបត្តិបំពុលបរិយាកាសនៅរដូវរងារជារៀងរាល់ឆ្នាំអស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ នៅពេលដែលសំរាមដែលឆេះពីរដ្ឋនានាដែលនៅក្បែរនោះ សីតុណ្ហភាពត្រជាក់និងការបំពុលដោយរថយន្ត និងឧស្សាហកម្មកាន់តែមានខ្លាំងឡើង

នៅឆ្នាំនេះរដ្ឋធានីឥណ្ឌាក៏មានក្តីកង្វល់ដ៏ធំមួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដែរ។ ឥណ្ឌាជាប្រទេសដែលរងគ្រោះខ្លាំងជាងគេលំដាប់លេខ២នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកដែលមានប្រមាណ,លានករណីឆ្លងជំងឺនេះ ជាមួយគ្នានេះទីក្រុងនានានៅឥណ្ឌាកំពុងពិចារណាដាក់បំរាមគោចរនៅពេលយប់ ដោយសារតែករណីឆ្លងកើនឡើង

ដោយ៖ភារៈ


ចែករំលែក៖