សារព័ត៌មាន The Strait Times បានដកស្រង់សម្តីអគ្គនាយកក្រុមហ៊ុន Moderna លោកStephane Bancel ដែលបានប្រកាសឲ្យដឹងថា ក្រុមហ៊ុនកំពុងធ្វើការជាមួយអ្នកវិទ្យាសាស្ត្រ សុខាភិបាលសិង្ហបុរីស្តីពីការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ឲ្យប្រើប្រាស់ក្នុងខែធ្នូនេះ។
លោក Stephane Bancel បានបញ្ជាក់ថា «យើងបានបញ្ជូនឲ្យសិង្ហបុរីនូវព័ត៌មានពាក់ព័ន្ធហើយយើងនឹងមានកិច្ចពិភាក្សាជាបន្តទៀត។ លោកបន្តទៀតថា អាទិភាពដំបូងគេបង្អស់គឺសុវត្ថិភាពនិងគុណភាព»។
លោកStephane Bancel មិនបានបញ្ជាក់ថា វ៉ាក់សាំងនោះមានចំនួនប៉ុន្មានដែលត្រូវបញ្ជូនមកសិង្ហបុរីនោះឡើយ។ ប្រសិនបើមិនមានអ្វីប្រែប្រួលទេវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ក្រុមហ៊ុន Moderna នឹងទៅដល់សិង្ហបុរីនៅខែធ្នូ ឆ្នាំ២០២០នេះ។
ក្រុមហ៊ុនModerna បានប្រកាសថា ការសាកល្បងក្នុងដំណាក់កាលទីពីរទៅលើមនុស្ស៣ម៉ឺននាក់នៅអាមេរិកដោយបញ្ចប់ទៅទទួលបានជោគជ័យយ៉ាងខ្លាំង គឺអាចបង្ការការឆ្លងដល់ទៅ៩៤,១ភាគរយ និងទប់ស្កាត់ការវិវឌ្ឍធ្ងន់នៃជំងឺកូវីដ-១៩ ដល់ទៅ១០០%៕ដោយ៖ធី រីណា