ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសជូនដំណឹងករណីក្មេងប្រុសម្នាក់វង្វេងឪពុកម្តាយ​ នៅម្តុំខុនដូស្កាយឡាញ​ ខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីករណីក្មេងប្រុសម្នាក់វង្វេងឪពុកម្តាយ​ នៅផ្លូវលេខ១៣៤​ ម្តុំខុនដូស្កាយឡាញ​ សង្កាត់វាលវង់​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។

សូមជម្រាបថា ក្មេងប្រុសខាងលើនេះ មានអាយុប្រហែល៥ឆ្នាំ សម្បុរសស្លៀកខោជើងវែង ពណ៌ប្រផេះ អាវដៃខ្លីឆ្នូត ។

ដូច្នេះបេីបងប្អូនប្រជាពលរដ្ឋ ឬឪពុកម្តាយណាមានបាត់កូន​ ក្មួយ​ ដូចមានភិនភាគក្នុងរូបនេះ​ សូមធ្វេីការទាក់ទងមកលេខ​ 088 513 95 82 សូមអរគុណ​ !!!៕


ចែករំលែក៖