ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺសរសៃប្រសាទយូរឆ្នាំ លួចធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅកាំជណ្តើរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋក្នុងភូមិមានការភ្ញាក់ផ្អើល នៅព្រឹក ថ្ងៃទី២ ធ្នូ ឆ្នាំ ២០២០ នៅភូមិបន្ទាត់បោះ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានប្រទះឃើញយុវជនម្នាក់ចងកសម្លាប់ខ្លួន ភ្ជាប់នឹងបង្កាន់ដៃជណ្តើរឡើងទៅលើផ្ទះដោយជើងនៅលើកាំជណ្តើទី៣កម្ពស់ពីដី១.៣០ម៉ែត្រ ។

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះផាំង គាម ភេទប្រុស អាយុ ២០ឆ្នាំនៅភូមិបន្ទាត់បោះ ឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានលោកបានបង្កើតគណៈកម្មការមួយចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ហើយឆ្លងតាមការបំភ្លឺរបស់ឈ្មោះ ស៊ុម ស្រីប៉ាន ជាបងប្អូនជីដូនមួយនឹងជនរងគ្រោះឃើញថា ឈ្មោះផាំង គាម មានជំងឺសរសៃប្រសាទជាយូរឆ្នាំមកហើយ។

តាមការត្រួតពិនិត្យសពបានបញ្ជាក់ថាលើខ្លួនប្រាណសព ឃើញមានស្នាមជាំខ្មៅនៅផ្នែកបំពង់កក្រវាត់មកក្រោមហើយទងត្រចៀកស្តាំមានគំនួចនៅក្រោមចង្ការ។ដូច្នេះការស្លាប់របស់ឈ្មោះផាំង គាម គឺពិតជាបានចង.កធ្វើអត្តឃាតខ្លួនឯងពិតមែនមិនជាប់ពាក់ព័ន្ធអំពើឃាតកម្មទេ។សាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ប្រាថ្នា


ចែករំលែក៖