ភ្នំពេញ៖ កញ្ញា រ៉េត សារីតាបានក្លាយម្ចាស់ជ័យលាភីដែលពោរពេញទៅដោយសមត្ថភាព និងសក្កដានុពល។ មុនពេលគ្រងមកុដកញ្ញា ឯកចក្រវាលកម្ពុជា២០២០ តើ រ៉េត សារីតា ឆ្លងកាត់ការតស៊ូ យ៉ាងស្វិតស្វាញលើវិស័យនេះ។
រ៉េត សារីតា វ័យ២៤ឆ្នាំ មានកម្ពស់កម្ពស់១,៦៥ម៉ែត្រ មានមុខរបរជាពិធីការិនី និងតារាសម្តែង។មុនពេលឈានជើងចូលប្រកួតកម្មវិធីដ៏ធំនេះនាងឆ្លងកាត់តការតស៊ូច្រើន ទម្រាំតែមកដល់ទីកន្លែងដែលជាក្តីស្រមៃមួយនេះបាន ដោយបូកបញ្ចូលទាំងការឆ្លងកាត់នូវភាពលំបាកល្វីងជូរចត់ជាច្រើនរាប់មិនភ្លេច ជាពិសេសគឺអំឡុងពេលប្រកួតចូលវិស័យសិល្បៈនេះតែម្តង។ដោយហេតុថានាងជាមនុស្សដែលតស៊ូ និងមោះមុតមិនងាយនឹងបោះបង់ចោលនូវអ្វីដែលខ្លួនស្រឡាញ់ នាងបានសម្រេចដាក់ចិត្តដាក់កាយទៅប្រកួតជាបន្តបន្ទាប់។ក្រៅពីក្លាយខ្លួនជាម្ចាស់មកុដ នាងក៏ទទួលបានពានរង្វាន់កិត្តិយសពីរផ្សេងទៀតដែរគឺពាន បទសម្ភាសន៍ឆ្នើម និងពាន តស៊ូមតិឆ្នើម ផងដែរ។
មហាជនជាច្រើនបានថ្លែងការកោតសរសើរ និងចាប់អារម្មណ៍ខ្លាំងលើសមត្ថភាព និងសក្កដានុពលដ៏ខ្លាំងក្លាដែលបេក្ខនារី កញ្ញា រ៉េតសារីតាមាន មុនពេលថ្ងៃប្រកាសលទ្ធផលម្ល៉េះ។ ទោះជាយ៉ាងណាមុនពេលសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតកម្មវិធីសម្រស់ កញ្ញាឯកចក្រវាឡកម្ពុជា២០២០ នាងមានចំណុចលេចធ្លោជាច្រើនដែលទស្សនិកជនមួយចំនួននៅមិនទាន់ដឹង។ ទាំងនោះមានដូចជាមុនពេលឈានជើងចូលប្រកួតក្នុងកម្មវីធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០ នាងធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់ដើរបង្ហាញម៉ូត និងឆ្លើយសំណួរជាមួយអ្នកជំនាញនៅប្រទេសហ្វីលីពីនផងដែរ។ កញ្ញា រ៉េត សារីតា ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវធី Freshie Girl រហូតដល់ទៅ២លើករួចមកហើយ។ នាងប្រឹងប្រែងពង្រឹងសមត្ថភាពតាមរយៈការងារសិល្បៈដោយមិនរុញរារហូតនាងក្លាយជាតារាសម្តែង និងជាពិធីការិនីដែលមានទេពកោសល្យយ៉ាងស្ទាត់ជំនាញ និងប្រកបដោយភាពបត់បែនខ្ពស់។ក្រៅពីនេះនាងក៏ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់លើការតុបតែងខ្លួនពិសេសលើការគូមុខ និងតុបតែងសក់។ ម្ចាស់មកុដកញ្ញាឯកចក្រវាលកម្ពុជារូបនេះធ្លាប់ព្យាយាមសិក្សាលើជំនាញភាសាមួយចំនួនរហូតអាចប្រើប្រាស់ភាសា៣ក្រៅពីភាសាកំណើតរបស់នាងដែលក្រៅពីការប្រើប្រាស់ភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ នាងក៏អាចច្រើប្រាស់ភាសាថៃនិងភាសាបារាំងបានផងដែរ។
សមត្ថភាពនិងការខិតខំគ្មានឈប់សម្រាកធ្វើឲ្យ សារីតា បានបញ្ចប់ការសិក្សានៅសាលាThe private French primary school ផ្នែកបរិញ្ញាបត្រភាសាអង់គ្លេស ហើយ នាងក៏កំពុងបន្តការសិក្សាអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិថែមទៀតផង ។ នាងនឹងក្លាយជាគំរូមួយសម្រាប់យុវនារីជំនាន់ក្រោយក្នុងការព្យាយាមសិក្សា បង្ហាញសមត្ថភាព ភាពក្លាយហាន និងជម្នះគ្រប់ឧបសគ្គ៕
ដោយ៖វឌ្ឍនា