ព័ត៌មានទាន់ហេតុការណ៍៖

លោកលឹម សៀងហេង នាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមក្រុងចែកជូនប្រជាពលរដ្ឋ២០គ្រួសារនៅសង្កាត់បាទីក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង ប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជាក្រុងបាវិត និងសហការី បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមក្រុង ចុះសួរសុខទុក្ខនិងចែកជូនប្រជាពលរដ្ឋគ្រួសារជនចាស់ជរា គ្រួសារកុមារកំព្រា  គ្រួសារជនពិការ គ្រួសារមានជំងឺប្រចាំកាយ គ្រួសារទីទាល់ក្រ និងជនងាយរងគ្រោះផ្សេងៗចំនួន២០គ្រួសារ សិ្ថតនៅក្នុងសង្កាត់បាទី ក្រុងបាវិតនាព្រឹកថ្ងៃទី៤ខែធ្នូ ឆ្នាំ ២០២០នេះ។

លោកលឹម សៀងហេងបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកតាលោកយាយបងប្អូនប្រជាពលរដ្ឋខណៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំងទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ហើយការចុះជួយសង្គ្រោះទៀតសោត គឺធ្វើឡើងដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកការរស់នៅស្អាត ពិសាទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេសក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឱ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ ឱ្យសោះ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ដីអំពីការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីជាសហគមន៍ដោយជំងឺដ៏កាចសាហាវនេះ។ ដូច្នេះត្រូវបង្កើនការធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាល់កុល ជែល ពាក់ម៉ាស់ និងនៅគម្លាតគ្នាជាដើម។
បន្ទាប់មក លោកលឹម សៀងហេង និងសហការីក៏បាននាំយកអំណោយចែកជូន
ប្រជាពលរដ្ឋចំនួន២០គ្រួសារ
ដោយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាមត្រីខកំប៉ុង៥កំប៉ុង .មី១០កញ្ចប់ .ទឹកផ្លែឈើ ២កំប៉ុង ទឹកត្រី៣ដប .ទឹកស៊ីវអុីវ៣ដបនិងថវិកាចំនួន ៤០.០០០រៀល ៕ យឹម សុថាន


ចែករំលែក៖