ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅហ្វីលីពីន ខណៈអ្នក​ដឹកជញ្ជូន​បញ្ជា​ទិញ​ម្ហូបអាហារ​តាម App ៤២​នាក់ នាំយកអាហារថ្ងៃត្រង់ឲ្យក្មេងស្រីម្នាក់រស់នៅ​ក្រុង Cebu ព្រោះតែអ៉ីនធើណេតយឺត

ចែករំលែក៖

អន្តរជាតិ៖ ដោយសារអ៉ីនធើណេតយឺត ក្មេងស្រីហ្វីលីពីនម្នាក់ដែលរស់នៅក្រុង Cebu បានចុចកុម្ម៉ង់ទិញម្ហូបអាហារតាម App ​ម្តងហើយម្តងទៀតហើយទីបំផុតអ្នកដឹកជញ្ជូនដល់ទៅ៤២នាក់ បានយកអាហារទៅដល់ផ្ទះរបស់នាងដើម្បីញ៉ាំជាអាហារថ្ងៃត្រង់ជាមួយជីដូនរបស់ខ្លួនទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅនេះ។ ខណៈអ្នកស្រុកនៅតំបន់Mabolo ក្រុង Cebu ដោយអ្នកដឹកជញ្ជូនម្ហូបដល់ទៅជាង៤០នាក់បានទៅដល់បន្តបន្ទាប់គ្នានៅមុខផ្ទះរបស់គ្រួសារមួយ

ជាក់ស្តែង ក្នុងហេតុការណ៍នេះក្រោយសាកសួរ ម៉ូតូនីមួយៗសុទ្ធតែដឹកសាច់មាន់បំពងពីរប្រអប់ដូចៗគ្នា ដោយអ្នកបញ្ជាទិញគឺជាក្មេងស្រីម្នាក់ គណនីហ្វេប៊ុឈ្មោះ Dann Kayne Suarez ដែលជាអ្នកជិតខាងបានរៀបរាប់ថា តាមពិតក្មេងស្រីនោះ ចង់ទិញតែសាច់មាន់បំពងពីរប្រអប់ប៉ុណ្ណោះ ដើម្បីញ៉ាំអាហារថ្ងៃត្រង់ជាមួយជីដូន ប៉ុន្តែអុីធើណេយឺត ដោយនាងស្មានតែមានបញ្ហា ទើបបន្តចុចកុម្ម៉ង់សារជាថ្មីម្តងហើយម្តងទៀត

បើយោងតាមទីភ្នាក់ងារសារព័ត៍មាន The Sun Star Cebu​ បានចុះផ្សាយថា កុមារី បានស្រែកយំ ដោយអះអាងថា នាងគ្មានបំណងធ្វើបែបនេះនោះឡើយ ព្រោះនាងកុម្ម៉ង់ទិញមាន់បំពងតែក្នុងថវិកាប្រមាណដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែដោយសារបច្ចេកទេស នាងត្រូវចំណាយរហូតដល់ទៅជាង១៦៥ដុល្លារ ជាចំនួនមួយដែលនាងមិនអាចដោះស្រាយទេព្រោះឪពុកម្តាយនាងទុកលុយឲ្យតែបន្តិចបន្តួចប៉ុណ្ណោះ

គួរបញ្ជាក់ថា បើទោះបីជាយ៉ាងណាក៏ដោយ លោក Suarez បានអះអាងថាអ្នកជិតខាង រួមទាំងលោកបាននាំគ្នាជួយទិញអាហារទាំងនោះខណៈអ្នកដឹកជញ្ជូនមួយចំនួនសុខចិត្តមិនយកលុយ ហើយចេញទៅដឹកម្ហូបឲ្យអ្នកផ្សេងទៀតដោយ៖ស តារា


ចែករំលែក៖