ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​វៀតណាម​ម្នាក់ អាច​នឹងត្រូវ​ជាប់ពន្ធនាគា​រ​រហូតដល់ ១២​ឆ្នាំ​ ពីបទ​ចោទ ចម្លងជំងឺ​កូវីដ-១៩ឆ្លងទៅ​អ្នកដទៃ​

ចែករំលែក៖

អន្តរជាតិ៖ ជនជាតិវៀតណាមម្នាក់ ដែលជាបុគ្គលិកបម្រើការលើយន្តហោះអាចនឹងត្រូវជាប់ពន្ធនាគារហូតដល់ ១២ឆ្នាំ បន្ទាប់ពីមិនបានគោរពវិធានត្តាឡីស័ករបស់ក្រសួងសុខាភិបាលវៀតណាមមកចម្លងជំងឺឆ្លងទៅអ្នកដទៃ

បើតាម​​កាសែត Vietnam Express​ បានចុះផ្សាយថា ប៉ូលីសវៀតណាមនៅថ្ងៃទី ខែធ្នូថ្មីៗនេះ កំពុងស៊ើបអង្កេតលើករណីបុគ្គលិកបម្រើការលើយន្តហោះម្នាក់ ដែលជាជនជាតិវៀតណាមពាក់ព័ន្ធបំពានបម្រាមកូវីដ​-១៩របស់រដ្ឋាភិបាល ខណៈដែលបុរសរូបនេះ បានចម្លងកូវីដ​-១៩ ទៅមនុស្សចំនួន នាក់ផ្សេងទៀតនៅក្នុងទីក្រុងហូជីមិញ ហើយអាចនឹងរងបទចោទ «​ចម្លងជំងឺឆ្លងគ្រោះថ្នាក់ទៅមនុស្សផ្សេងទៀត​» ដែលមានស្ថានទម្ងន់ទោសជាប់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ

សូមជម្រាបថា ហើយនេះជាលើកទីមួយ ដែលអ្នកបំពានបទបញ្ញាត្តិទប់ស្កាត់កូវីដ​-១៩ មានលក្ខណៈបទឧក្រិដ្ឋ ខណៈពេលកន្លងមក មានត្រឹមតែបង់ប្រាក់ពិន័យប៉ុណ្ណោះ

ជាក់ស្តែងដំបូងឡើយអ្នកផ្ទុកកូវីដ​-១៩ វ័យ ២៨ ឆ្នាំរូបនេះ បានត្រលប់មកពីជប៉ុន និងដាក់ចត្តាឡីស័ករយៈពេល ថ្ងៃ ក្រោយពីធ្វើតេស្តរកឃើញអវិជ្ជមានចំនួន ពីរដងមក បុរសរូបនេះ បានសុំមកដាក់ត្តាឡីស័កនៅផ្ទះវិញ ស្រាប់តែ១៥ថ្ងៃបន្ទាប់ពីត្រលប់មកពីជប៉ុនវិញ បុរសរូបនេះ បានតេស្តរកឃើញវិជ្ជមាន និងចម្លងជំងឺនេះ ទៅគ្រូភាសាអង់គ្លេសម្នាក់នៅក្នុងទីក្រុងហូជីមិញ ក្រោយជួបគ្នា ក្រោយមកអាជ្ញាធរ បានរកឃើញថា ក្មួយ និងសិស្សរបស់គ្រូភាសាអង់គ្លេស ក៏ឆ្លងកូវីដ​-១៩ ផងដែរ ទន្ទឹមនេះ អ្នកបម្រើការលើយន្តហោះនេះ បានទៅខាងក្រៅ និងមានទំនាក់ទំនងជាមួយម្តាយនិងមិត្តភក្តិរបស់ខ្លួនថែមទៀត

គួរបញ្ជាក់ថា ក្រោមវិធានទប់ស្កាត់កូវីដ​-១៩ របស់វៀតណាម បុគ្គលិកធ្វើការលើយន្តហោះ ត្រូវតែដាក់ត្តាឡីស័ក ប៉ុន្តែអ្នកបម្រើការលើយន្តហោះ បានដាក់ត្តាឡីស័កនៅកន្លែងមួយ និងបានឆ្លងកូវីដ​-១៩ ពីបុគ្គលិកបម្រើការលើយន្តហោះម្នាក់ទៀតដែលត្រលប់ពីរូម៉ានីក្រុមហ៊ុនយន្តហោះរបស់បុរសខាងលើ ចេញមុខសុំទោសជាសាធារណៈ

បន្ទាប់ពីមានករណីឆ្លងនៅក្នុងស្រុកលើកដំបូង ក្នុងរយៈពេល ៨៩ថ្ងៃចុងក្រោយ វៀតណាម បានបញ្ជាឲ្យផ្អាកជើងហោះហើរចូលមកក្នុងស្រុកទាំងអស់ លើកលែងតែជម្លៀសប្រជាជនរបស់ខ្លួនចូលមកក្នុងស្រុកវិញក្រោមហេតុផលថា ទប់ស្កាត់ករណីឆ្លងនៅក្នុងស្រុក និងងាយស្រួលគ្រប់គ្រងអ្នកដាក់ត្តាឡីស័ក ចំណែកក្រសួងដឹកជញ្ជូន ក៏បានចេញចំណាត់ការថ្មីផងដែរ ដោយបញ្ជាថា រាល់ក្រុមហ៊ុនអាកាសចរណ៍ ដែលមានបុគ្គលិកបម្រើការលើយន្តហោះ មិនគោរពតាមវិធានទប់ស្កាត់កូវីដ​-១៩ របស់រដ្ឋាភិបាល និងចម្លងកូរ៉ូណាវីរុសនៅក្នុងប្រទេស នឹងមិនអនុញ្ញាតឲ្យមានការហោះហើរជាអន្តរជាតិតទៅទៀតឡើយ

បច្ចុប្បន្ន បើគិតត្រឹមថ្ងៃទី ខែធ្នូ អាជ្ញាធរវៀតណាម មានករណីឆ្លងកូវីដ​-១៩សរុបចំនួន ១៣៦១ករណី អ្នកស្លាប់មានចំនួន ៣៥នាក់ និងអ្នកជាសះស្បើយមានចំនួន ១២០៩នាក់ដោយ៖ស តារា


ចែករំលែក៖