ព័ត៌មានទាន់ហេតុការណ៍៖

អាសូរណាស់! អ្នកកាន់កាំមេរ៉ាល្បីឈ្មោះម្នាក់គាំងបេះដូងស្លាប់ចំពេលប្រពន្ធសរសៃខ្ចីទើបសម្រាលកូនបាន២ថ្ងៃ

ចែករំលែក៖

    ភ្នំពេញ៖ មានការភ្ញាក់ផ្អើលអមដោយសារ សោកស្តាយ និងអាណិតអាសូរជាពន់ពេកក្រោយពីគេទទួលបានដំណឹងថា អ្នកថតCamera Man ភាពយន្តម្នាក់ បានស្លាប់ដោយសារជំងឺគាំងបេះដូង។ កាន់តែខ្លោចចិត្តអាណិតជាពន់ពេកនោះ គឺស្របពេលប្រពន្ធសរសៃខ្ចី ទើបនឹងសម្រាលកូនបាន២ថ្ងៃប៉ុណ្ណោះពោកគឺលោកបានស្លាប់នៅមន្ទីរពេទ្យគ្រាដែលទៅមើលថែប្រពន្ធនៅមន្ទីរពេទ្យមួយ

នៅលើគេហទំព័រផលិតកម្មសាស្ត្រាហ្វីមក៏មានការបង្ហោះសារដោយសោកសៅមួយផងដែរដែលមានខ្លឹមសារថាថ្ងៃនេះយើងបានបាត់បង់ធនធាន ក៏ដូចជាសមាជិកគ្រួសារដ៏ល្អម្នាក់ គឺលោក ចែ សុភក្ត្រ ដែលជាអ្នកគ្រប់គ្រង់ប្លង់ថត(DOP) ម្នាក់នៅក្នុងផលិតកម្មSastra Film គាត់បានគាំងបេះដូងនៅក្នុងមន្ទីពេទ្យ ក្នុងអំលុងពេលមើលថែប្រពន្ធទើបសម្រាលនៅមន្ទីពេទ្យ។

សូមឧទ្ទិសស្នាដៃទាំងអស់នេះដល់បងប្រុស សូមឱ្យបងប្រុសទៅកាន់សុគតិភព ហើយសង្ឃឹមថាស្នាដៃរបស់គាត់ទាំងប៉ុន្មាននៅតែដក់ជាប់ក្នុងចិត្តគ្រប់គ្នា។ ភ្ជាប់ដោយរូបថតជាច្រើនសន្លឹកដែលបង្ហាញស្នាដៃដែលលោកធ្លាប់បានចូលរួមផលិតជាមួយក្រុមការងារដែលភាគច្រើនគឺជាភាពយន្តជីវិតដែលធ្លាប់ផ្ទុះការគាំទ្រខ្លាំងពីមហាជនមានដូចជារឿងមនុស្សZero”  “ម៉ែស្អាតផ្ញើក្តីសុខលើមាត់គេស្មោះប៉ះមនុស្សក្បត់ជាដើម។

ម្សិលមិញនេះមានសាររំលែកទុកជាច្រើនត្រូវបានចែករំលែកពីក្រុមអ្នកសិល្បៈដែលធ្លាប់បានស្គាល់និងរួមការងារជាមួយផលិតករដែលមានស្នាដៃរូបនេះលោកត្រូវបានគេស្គាល់ឈ្មោះថា ចែ សុភក្រ្ត អាយុ៣៩ឆ្នាំ គឺ ជាអ្នកកាន់កាមេរ៉ាថតដ៏ល្បីម្នាក់អោយផលិតកម្ម សាត្រាហ្វីម ។ លោកបានទទួលមរណៈភាពភ្លាម នៅមន្ទីពេទ្យ ដោយសារជំងឺគាំងបេះដូង ពេលកំពុងមកមើលថែប្រពន្ធនិងកូននៅមន្ទីពេទ្យមួយ ។ កាន់តែធ្វើឲ្យសិល្បករខ្លោចចិត្តអាណិតនោះគឺប្រណ្ធដែលទើបនឹងកូនខ្ចីបាន២ថ្ងៃ បាននិងកំពុងសម្រាកនៅមន្ទីរ ខណៈដែលគេដឹងដែរថានឹងមានភ្ញៀវចូលរួមពិធីបុណ្យសពលោកតិចតួចបំផុតព្រោះតែពេលនេះស្ថិតក្នុងដំណាក់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ៕

ដោយ៖ វឌ្ឍនា

 


ចែករំលែក៖