ព័ត៌មានទាន់ហេតុការណ៍៖

Napoli ប្តូរឈ្មោះកីឡដ្ឋានតាមការប្រកាសដោយមានឈ្មោះលោកMaradona

ចែករំលែក៖

ក្លិប Napoli បានប្តូរឈ្មោះកីឡដ្ឋានរបស់ពួកគេឡើងវិញបន្ទាប់ពីអតីតខ្សែប្រយុទ្ធរបស់ក្លិបលោក Diego Maradona ទទួលមរណភាព ដោយការដូរឈ្មោះកីឡដ្ឋាននេះគឺតាមការប្រកាសកាលពីមរណភាពរបស់លោកថ្មីៗ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ។

អតីតខ្សែបម្រើប្រយុទ្ធ និងអ្នកចាត់ការទូទៅរបស់អាហ្សង់ទីនលោកម៉ារ៉ាដូណាដែលបានទទួលមរណភាពក្នុងអាយុ៦០ឆ្នាំនៅក្នុងខែវិច្ឆិកាបានដឹកនាំក្រុមអុីតាលីមួយនេះឱ្យឈ្នះជើងឯក Serie A ចំនួន២លើកគឺនៅឆ្នាំ១៩៨៧ និង ឆ្នាំ១៩៩០ ។

ឥឡូវកីឡដ្ឋាន Stadio San Paolo នឹងត្រូវបានគេស្គាល់ថា ជាកីឡដ្ឋានStadio Diego Armando Maradona បន្ទាប់ពីក្រុមប្រឹក្សាទីក្រុងណាប៉ូលីបានអនុម័តលើការផ្លាស់ប្តូរឈ្មោះនេះ ម្ចាស់ក្លិ Napoli លោក Aurelio de Laurentiis បានស្នើប្តូរឈ្មោះកីឡដ្ឋាននេះជាលិខិតចំហរបន្ទាប់ពីមរណភាពរបស់លោកម៉ារ៉ាដូណា ហើយអភិបាលក្រុង Naples លោកLuigi de Magistris ក៏បានគាំទ្រគំនិតនេះដែរ

ម៉ារ៉ាដូណាបានចំណាយពេល៧ឆ្នាំនៅក្លិប Napoli បន្ទាប់ពីចូលរួមពីក្លិBarcelona ក្នុងឆ្នាំ១៩៨៤ ហើយក៏បានឈ្នះពានរង្វាន់ Coppa Italia ឆ្នាំ១៩៨៧ និង Uefa Cup ឆ្នាំ១៩៨៩ ជាមួយក្លិបអុីតាលីមួយនេះ

អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅពហុកីឡាដ្ឋានដើម្បីគោរពវិញ្ញាណក្ខន្ធគាត់បន្ទាប់ពីគាត់បានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ហើយNapoli បានផ្តល់កិត្តិយសដល់គាត់មុនពេលការប្រកួត Europa League របស់ពួកគេប៉ះជាមួយ HNK Rijeka ដោយកីឡាករម្នាក់ពាក់អាវដែលមានអក្សរMaradona 10” នៅខាងក្រោយ

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុមប្រឹក្សាក្លិបបាននិយាយថា ម៉ារ៉ាដូណាគឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់ពេលវេលាដែលមានទេពកោសល្យ និងមន្តអាគមដ៏អស្ចារ្យរបស់គាត់បានផ្តល់កិត្តិយសដល់ក្រុ Napoli ម្រាប់រយៈពេល ៧ ឆ្នាំនិងទទួលបានការផ្លាស់ប្តូរពីទីក្រុងទាំងមូលនូវក្តីស្រឡាញ់ដ៏គ្មានទីបញ្ចប់

លោកម៉ារ៉ាដូណាបានបង្ហាញខ្លួន១៨៨ប្រកួតឱ្យក្លិប Napoli ច្រើនជាងក្លិបផ្សេទៀតនៅក្នុងអាជីពរបស់គាត់ហើយរកបាន៨១គ្រាប់។ គាត់បានតំណាងឱ្យប្រទេសអាហ្សង់ទីននៅក្នុងការប្រកួត World Cup និងជាប្រធានក្រុមនៅពេលដែលពួកគេបានឈ្នះពានរង្វាន់កាលពីឆ្នាំ១៩៨៦នៅប្រទេសម៉ិកស៊ិក

ដោយ៖ភារៈ


ចែករំលែក៖