ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលការិយាល័យសណ្តាប់ធ្នាប់រាជធានី​ភ្នំពេញ ចុះធ្វើការអប់រំ​ និងផ្សព្វផ្សាយសេចក្តីណែរនាំរបស់ក្រសួងសុខាភិបាលឲ្យប្រជាពលរដ្ឋចាត់វិធានការបង្ការទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រីសែមគន្ធាស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ នៅព្រឹកថ្ងៃចន្ទទី០៧ ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង០៨និង៣០នាទីកម្លាំងនគរបាល នៃការិយាល័យសណ្តាប់ធ្នាប់រាជធានីភ្នំពេញ ដែលឈរជើងនៅតាមគោលដៅផ្សារនានាក្នុងរាជធានីភ្នំពេញបានចុះធ្វើការអប់រំនិងផ្សព្វផ្សាយសេចក្តីណែរនាំរបស់ក្រសួងសុខាភិបាលឲ្យដល់ប្រជាពលរដ្ឋនូវវិធានការបង្ការទប់ស្កាត់ កុំឲ្យមានការឆ្លងរាលដាលមេរោគកូវីដ-១៩ ដែលកំពុងតែរាតត្បាតដោយត្រូវពាក់ម៉ាស់ និងលាងដៃជាមួយសាប៊ូ  ឬអាល់កុលជាប្រចាំ

ជាមួយគ្នានោះ អាជ្ញាធរខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាសភាពហ្នឹងនរចូលរួមសហការ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានត្រឹមត្រូវ (ពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ) បើមិនមានការចាំបាច់សូមនៅក្នុងផ្ទះ មើលការឃុំគ្រងកូនចៅសមាជិកគ្រួសារខ្លួនឲ្យបានល្អ និងមិនត្រូវមានការជួបជុំគ្នាច្រើនកុះករ (លើសពី ២០នាក់) នោះឡើយ។

ដោយឡែកប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យ ករណីជំងឺ កូវីដ១៩សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃឬទូរស័ព្ទលេខ៖ ០១២ ៨២៥៤២៨ ០១២ ៤៨៨ ៩៨១ ០១២ ៨៣៦៨៦៨៕ដោយ៖ស តារា


ចែករំលែក៖