ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកតាមដានកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ទ្រង់ទ្រាយធំរបស់​អង់គ្លេស

ចែករំលែក៖

កម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ របស់អង់គ្លេសទទួលបានការ​តាមដានយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ​​ដោយសារតែវ៉ាក់សាំង​ខាងលើផលិតដោយក្រុមហ៊ុន អាមេរិក Pfizer សហការជាមួយក្រុមហ៊ុន​BioNTechរបស់អាល្លឺម៉ង់​។
នៅថ្ងៃទី​៨ ខែធ្នូ (ពេលវេលានៅអង់គ្លេស​)កម្មវិធីចាក់វ៉ាក់សំាងនឹងចាប់ផ្តើម​​ ក្រោយពីទទួលបានវ៉ាក់សាំង​៨សែនដូស​ពីមជ្ឈមណ្ឌលផលិតរបស់ក្រុមហ៊ុន Pfizer​ ក្នុងប្រទេសបែលហ្សុិក។
កម្មវិធីចាក់វ៉ាក់សាំង​ទទួលបានការចាប់អារម្មណ៍ដោយសារតែអង់គ្លេសគឺជាប្រទេសទីមួយ​ដែលចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ជូនដល់ពលរដ្ឋ​ ហើយមិនមែនជាវ៉ាក់សាំងផលិតនៅក្នុងស្រុករបស់ខ្លួនឡើយ។
កន្លងមករុស្ស៊ីក៏បានចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​​ Sputnik V ផលិតដោយប្រទេសនេះនៅទីក្រុងមូស្គូ​ ដោយសង្ឃឹមថា​​នឹងទប់ស្កាត់ការឆ្លងកូវីដ-១៩​បានយ៉ាងល្អនៅចុងឆ្នាំ​២០២០នេះ។ រុស្ស៊ីបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩នៅទីក្រុងមូស្គូតាំងពីថ្ងៃទី​៥ខែធ្នូ​ ដោយមានទីតាំងចំនួន​៧០កន្លែងបានរៀបចំឡើងដើម្បីចាក់វ៉ាក់សាំង នេះ។
នៅពេលនេះអង់គ្លេសនឹងប្រើប្រាស់យន្តហោះដឹកជញ្ជូនយោធាដើម្បីដឹកវ៉ាក់សាំងពីប្រទេសបែលហ្សុិកយកមកផ្គត់ផ្គង់ឲ្យបានទាន់ពេលវេលា​៕ដោយ៖ធី រីណា


ចែករំលែក៖