ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកស្រី នៅយប់ថ្ងៃទី៦ធ្នូឆ្នាំ២០២០ថា កម្ពុជាបានបង្ហាញសម្លៀកបំពាក់ប្រពពៃណីខ្មែរ ឈុតព្រះថោងតោងស្បៃនាងនាគ ជូនប្រទេសជាង១០០ក្នុងពិភពលោកទសស្សនាក្នុងព្រឹត្តិការណ៍វិថីសូត្រថៃលើកទី១០
។
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់បន្ថែមថា លោកបាននាំយកឈុត «ព្រះថោងតោងស្បៃនាងនាគ» បង្ហាញជូនពិភពលោកក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០ ដែលរៀបចំឡើងនៅសាលប្រជុំកងទ័ពជើងទឹក ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីនៃប្រទេសថៃលោក ប្រាយុទ្ធ ចាន់អូចា។
សូមជម្រាបថា គោលបំណងនៃការចូលរួមព្រឹត្តិការណ៍ខាងលើ គឺដើម្បីចូលរួមជំរុញការទូតសេដ្ឋកិច្ច និងបង្ហាញពីអារ្យធម៌ដ៏ចំណាស់របស់ប្រជាជនខ្មែរ ដល់បណ្តាភ្ញៀវកិត្តិយសថៃ និងអន្តរជាតិប្រមាណជាង ១០០០នាក់តំណាងឱ្យប្រទេសចំនួន១០០ ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសថៃ។
ជាក់ស្តែង ព្រឹត្តិការណ៍ Thai Silk Road to the World ត្រូវបានផ្តួចផ្តើមបង្កើតឡើងកាលពីឆ្នាំ២០១០ ដើម្បីជំរុញផលិតផលសូត្រតាមបែបការទូត(Silk Diplomacy) តាមរយៈការរឹតចំណងមិត្តភាព និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសថៃ ជាមួយស្ថានទូតនៃបណ្តាប្រទេសជាមិត្ត។
គួរបញ្ជាក់ថា រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍នោះ បានផ្តល់ឱកាសជូនអង្គទូតតំណាងប្រទេសនានា ធ្វើការដើរបង្ហាញឈុតសម្លៀកបំពាក់ផលិតចេញពីសូត្រថៃ ដល់មហាជននៅក្នុងកម្មវិធីរាត្រីស្រមោល.ស៕
ដោយ៖សហការី