ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកសុីម៉ងត៍បេីកបុកម៉ូតូ បណ្ដាលឱ្យបុរសម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់កំពុងជិះម៉ូតូហុងដាសុខៗ ស្រាប់តែត្រូវរថយន្តក្រឡុកសុីម៉ងត៍បេីកមកបុកពីក្រោយពេញទំហឹង និងអូសជាង២០ម៉ែត្របណ្ដាលឲ្យជនរងគ្រោះដែលជិះម៉ូតូស្លាប់ភ្លាមៗ ចំណែកឯតៃកុងរថយន្តចុះរត់គេចខ្លួនបានបន្តិចក៏ត្រូវប្រជាពលរដ្ឋតាមចាប់ខ្លួនបាន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង៦:៥០នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចចំការមនលេីកំណាត់ផ្លូវព្រះនរោត្ដមកែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។ រីឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ជីណា


ចែករំលែក៖