ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​តៃវ៉ាន់ ​ពិន័យ​បុរស​ម្នាក់​ ដែល​បំពាន​វិធាន​ច​ត្តា​ឡី​ស័ក​ជា​ទឹកប្រាក់​៣៥០០​​ដុល្លារ

ចែករំលែក៖

អន្តរជាតិ៖ បុរសជនជាតិហ្វីលីពីនម្នាក់ ត្រូវបានអាជ្ញាធរតៃវ៉ាន់ ពិន័យជាទឹកប្រាក់៣៥០០ដុល្លារដែលបំពានវិធានត្តាឡីស័កក្រោយចេញពីបន្ទប់ដោយឡែករបស់ខ្លួនវិនាទី

បើតាមមន្ទីរសុខាភិបាលទីក្រុង Kaohsuing និយាយថាបុរសជនជាតិហ្វីលីពីនម្នាក់ដែលជាពលករ ត្រូវបានដាក់ឲ្យធ្វើត្តាឡីស័កសណ្ឋាគារមួយកន្លែងក្នុងទីក្រុងនេះ បន្ទាប់ពីរូបគេ ត្រូវបានថតជាប់ដោយកាមេរ៉ាសណ្ឋាគារ ដោយបានដើរចេញពីបន្ទប់របស់ខ្លួនចំនួនវិនាទី បន្ថែមពីនេះមន្ទីរសុខាភិបាល ក៏ពិន័យរូបគេមួយសែនដុល្លារតៃវ៉ាន់ ដែលស្មើនឹង៣៥០០ដុល្លារ​​នេះបើតាមទីភ្នាក់ងារព័ត៌មានកណ្ដាលរបស់តៃវ៉ាន់ CNA បានចុះផ្សាយ។

ក្រោមនីតិវិធីធ្វើត្តាឡីស័ករបស់តៃវ៉ាន់ បុគ្គលដែលត្រូវធ្វើត្តាឡីស័ក មិនត្រូវអនុញ្ញាតឲ្យចេញពីបន្ទប់ឡើយ ទោះចេញយូរឆាប់ក្ដីអាជ្ញាធរសុខាភិបាលតៃវ៉ាន់ បានប្រាប់ពួកគេឲ្យអនុវត្តតាមគោលការណ៍ឲ្យខ្ជាប់ខ្ជួននិងកុំរំពឹងថា រួចខ្លួនឲ្យសោះពេលល្មើសនោះ

សូមជម្រាបថា នៅទីក្រុង Kaohsiung សណ្ឋាគារសម្រាប់ធ្វើត្តាឡីស័កមាន៥៦ និងមានជិត៣០០០បន្ទប់

តៃវ៉ាន់ ទទួលបានការសរសើច្រើនចំពោះការទប់ស្កាត់ការរាលដាលជំងឺកូវីដ​-១៩ ក្នុងស្រុក មិនមានការបិទទីក្រុងតឹងរ៉ឹង ការរឹតត្បិតសេរីភាពខ្លាំងឡើយនៅតៃវ៉ាន់ខុសពីចិន តំបន់ផ្សេង តៃវ៉ាន់ផ្ដោតលើល្បឿនក្នុងការគ្រប់គ្រងជំងឺ គឺល្បឿនទាំងការចាត់វិធានការទប់ស្កាត់ទាំងការធ្វើតេស្ត ទាំងការរកអ្នកប៉ះពាល់ និងការធ្វើត្តាឡីស័កជាដើម

គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន តៃវ៉ាន់គ្មានករណីឆ្លងក្នុងស្រុកច្រើនខែមកហើយ តៃវ៉ាន់ដែលមានប្រជាជនប្រមាណ២៣លាននាក់ មានករណីឆ្លងសរុបមាន៧១៦ និងស្លាប់នាក់ដោយ៖ស តារា


ចែករំលែក៖