ព័ត៌មានទាន់ហេតុការណ៍៖

នាងឃ្មឹបទើបចេញពីមណ្ឌលកែប្រែ ដើរឡើងស្ពានជ្រោយចង្វាចាស់ប៉ង់លោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែងជើងចាស់នាងឃ្មឹបដោយសារតែមានវិបត្តិផ្លូវចិត្តគិតអីមិនចេញបានសម្រេចចិត្តដើរឡើងស្ពានជ្រោយចង្វាចាស់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចព្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ទាន់ពេលវេលា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីអ្នកធ្វើដំណើរនៅលើស្ពានជ្រោយចង្វា សូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឃើញស្ត្រីដែលគេធ្លាប់ស្គាល់ថាជាអតីតតារាកំប្លែងជើងចាស់ គឺអ្នកនាងឃ្មឹបបានដើរឡើងលើស្ពានទាំងទឹកភ្នែក ហើយពេលដើរបានពាក់កណ្តាលស្ពាន ស្រាប់តែនាងឈរយំមួយសន្ទុះ រួចក៏តោងបង្កាន់ដៃស្ពានបម្រុងនឹងលោតចូលក្នុងទឹកទន្លេ តែចៃដន្យអីត្រូវបានគេឃើញទាន់រត់ចូលទៅចាប់ទាញចុះមកក្រោមវិញ។ពេលសួរនាំទៅអ្នកនាងឃ្មឹបបានរៀបរាប់ទាំងទឹកថា ខ្លួនទើបតែចេញមកពីមណ្ឌលកែប្រែ ហើយមិនមានអ្នកណាម្នាក់អើពើនិងសួរសុខទុក្ខនោះទេ សូម្បីតែទៅជួលផ្ទះគេក៏គេមិនជួលឲ្យដែរ មិនដឹងថាស្នាក់នៅទីកន្លែងណានិងទីពឹងអ្នកណានោះទេ ទើបសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនបញ្ចប់ជីវិតតែម្តងទៅ។

ជាចុងក្រោយអ្នកនាងឃ្មឹបគ្រាន់តែចង់ឲ្យមានគេហៅទៅសម្តែងនិងច្រៀងតាមភោជនីយដ្ឋានតែប៉ុណ្ណោះដើម្បីបន្តជីវិតរស់ទៅទៀត៕ជ្រោយពេជ្រ


ចែករំលែក៖