ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ទូទាំងប្រទេស បាន ទទួលពាក្យបណ្តឹងសរុបចំនួន ១៤០ បណ្តឹង

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអោយដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ថា ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងគិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ទូទាំងប្រទេស បាន ទទួលពាក្យបណ្តឹងសរុបចំនួន ១៤០ បណ្តឹង ក្នុងនោះនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ បានទទួល ១៣៨ បណ្តឹង និងនៅថ្នាក់ គ.ជ. ប មានបណ្តឹងចំនួន ២ បណ្ដឹង ។ ក្នុងចំណោមបណ្ដឹងទាំង ១៣៨ ដែលមាន នៅថ្នាក់ កបឃ.ស មានបណ្តឹងចំនួន ៧៣ បានប្ដឹងបន្តទៅ ថ្នាក់ គ.ជ.ប ។ ជារួមនៅថ្នាក់ គ.ជ.ប មាន ពាក្យបណ្តឹងចំនួន ៧៥ បណ្តឹង។

ពាក្យបណ្តឹងនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន ១៣៨ បណ្ដឹង (បណ្តឹងតវ៉ាចំនួន ២ បណ្តឹង និងបណ្តឹងជំទាស់ចំនួន ១៣៦ បណ្តឹង) ដែលទទួលបានពី ៖
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ១១១ បណ្តឹងប្រជាពលរដ្ឋសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១ បណ្ដឹង លទ្ធផលនៃការដោះស្រាយពាក្យបណ្ដឹងមានដូចខាងក្រោម៖

សម្រេចយល់ព្រមតាមពាក្យបណ្តឹងចំនួន ៥ បណ្តឹងសម្រេចបដិសេធពាក្យបណ្តឹងចំនួន ១៣០ បណ្តឹង ការបដិសេធពាក្យបណ្ដឹង (ពាក្យបណ្ដឹងមិនទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង ឬថ្ពស់សិទ្ធិ ឬពាក្យបណ្តឹងមិនមានបញ្ចាក់ព័ត៌មានគ្រប់គ្រាន់ ) ចំនួន ៣ បណ្តឹង
ពាក្យបណ្ដឹងនៅថ្នាក់ គ .ជ.ប មានចំនួនសរុប ៧៥ បណ្ដឹង (ប្ដឹងផ្ដន្ទាទោសចំនួន ២ បណ្តឹង និងប្ដឹង បន្តពីក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ៧៣ បណ្តឹង) ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ៦៥ បណ្ដឹង

– ប្រជាពលរដ្ឋចំនួន ១០ បណ្តឹង
ចំពោះពាក្យបណ្ដឹងទាំងអស់នេះ គ .ជ .ប កំពុងត្រួតពិនិត្យ និងសម្រេច។
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៕

ដោយ ៖ សិលា


ចែករំលែក៖