ព័ត៌មានទាន់ហេតុការណ៍៖

មូលនិធិព្រូដិនស៍ ដាក់ដំណើការកម្មវិធីពានរង្វាន់ SAFE STEPS D-Tech លើកទីពីរ ដើម្បីស្វែងរកបចេ្ចកវិទ្យាក្នុងការពង្រឹង​សមត្ថភាពសង្គ្រោះអាយុជីវិត​ទប់​ទល់​នឹង​​គ្រោះមហន្តរាយ

ចែករំលែក៖

ម្ចាស់ជ័យលាភីនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ​ឱកាស​ក្នុង​ការទទួលបានវគ្គបណ្តុះបណ្តាលជំនាញ និង ការបង្កើតបណ្តាញទំនាក់ទំនង ដើម្បីពង្រីកដំណោះស្រាយបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេទីក្រុងហុងកុង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ មូលនិធិព្រូដិនស៍  ដែលជាដៃគូអភិវឌ្ឍន៍​សហគមន៍របស់​ក្រុមហ៊ុន ព្រូដិនសលក្នុងទ្វីបអាស៊ី​ និងអាហ្វ្រិក ជាមួយអង្គការដៃគូមនុស្សធម៌ សហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងដៃគូបច្ចេកវិទ្យាក្រុមហ៊ុន Lenovo នៅថ្ងៃនេះបានដាក់ដំណើរការកម្មវិធីពានរង្វាន់SAFE STEPS Disaster Tech (D-TECH) លើក​ទី​ពីរ កម្មវិធីពានរង្វាន់នេះ រៀបចំឡើងដើម្បីស្វែងរក ផ្ដល់ជំនួយ និងគាំទ្រដល់ការបង្កើតដំណោះស្រាយបច្ចេកវិទ្យាដែលអាចជួយសង្គ្រោះអាយុជីវិត មុនពេល កំឡុងពេល ឬក្រោយពេលមានគ្រោះមហន្តរាយធម្មជាតិ។

តាំងពីឆ្នាំ ២០០០ គ្រោះមហន្តរាយពិភពលោកច្រើនជាង ៤០ភាគរយ បានកើតឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបណ្តាលឱ្យមានមនុស្សស្លាប់ប្រមាណ សែននាក់ និងប៉ះពាល់ដល់មនុស្ស. ពាន់លាន នាក់ ក្នុងឆ្នាំនេះ ជំងឺរាតត្បាតជាសកលកូវីដ១៩ដែលបានឆ្លងដល់មនុស្សជាង ១១ លាននាក់ ហើយរំពឹងថានឹងបង្ក​ឱ្យមានការ​​ខាតបង់ផ្នែកសេដ្ឋកិច្ចជាង , ពាន់ពាន់លានដុល្លារបានបង្ហាញពីសារៈសំខាន់នៃការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយ និងកិច្ចសហការនៅគ្រប់វិស័យក្នុងការកាត់បន្ថយការគំរាមកំហែង និងផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។

កម្មវិធីពានរង្វាន់ SAFE STEPS D-Tech នេះត្រូវបានបង្កើតឡើងដោយមូលនិធិព្រូដិនស៍ ដោយជឿជាក់ថា ភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រៀម​​ខ្លួន​ទប់ទល់​នឹង​​គ្រោះមហន្តរាយ ការស្តារឡើងវិញ និការពង្រឹងសមត្ថភាពបានកាន់តែប្រសើរ​ឡើង​ ពានរង្វាន់នេះគឺជាផ្នែកមួយនៃកម្មវិធីSAFE STEPS ដែលជាកម្មវិធីពហុចំណេះដឹងទូលំទូលាយដែលត្រូវបានបង្កើតឡើងដោយ មូលនិធិព្រូដិនស៍   និង​​​គាំទ្រដោយសហព័ន្ធ អន្តរជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម និងដៃគូដទៃទៀត ដើម្បីផ្តល់ព័ត៌មានស្ដីអំពីការសង្គ្រោះអាយុជីវិតនៅពេលមានគ្រោះ​​មហន្តរាយធម្មជាតិ សុវត្ថិភាពចរាចរណ៍ និងការសង្គ្រោះបឋម

អង្គការដែលចូលរួមក្នុងកម្មវិធីនេះនឹងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន ២០ ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអនុវត្តនិងពង្រីកប្រតិបត្តិការលើដំណោះស្រាយបច្ចេកវិទ្យាទប់ទល់នឹងគ្រោះមហន្តរាយ (D-Tech) របស់ពួកគេ។ អ្នកជាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងអ្នកជាប់​វគ្គផ្តាច់ព្រ័ត្រ នឹងមានឱកាសទទួលបានវគ្គបណ្ដុះបណ្ដាលនិង​បទពិសោធន៍ពីអ្នកជំនាញ និងឱកាស​បង្កើត​ទំនាក់ទំនងជាមួយអ្នកតំណាងអង្គការមនុស្សធម៌ អ្នកគ្រប់គ្រងមូលនិធិមូលធនបណ្តាក់ទុន សហគ្រិនផ្នែកបច្ចេកវិទ្យា និងអ្នកបង្កើតសហគ្រាសសង្គម។ អ្នកប្រកួក្នុងវគ្គផ្ដាច់ព្រ័ត្រនឹងត្រូវធ្វើបទបង្ហាញពីដំណោះស្រាយរបស់ពួកគេ ទៅកាន់គណៈកម្មការ នាខែមិថុនា ឆ្នាំ ២០២១ ។ គម្រោង EWS 1294  របស់អង្គការ People In Need នៅប្រទេសកម្ពុជា ត្រូវបានជ្រើសរើសចូលក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្ដិការណ៍ពានរង្វាន់កាលពីឆ្នាំមុ ដោយមានការទទួលស្គាល់លើនាឡិកាវាស់កម្រិតទឹកស្វ័យប្រវត្តិដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ។ នាឡិកាវាស់កម្រិតទឹកទាំងអស់នេះ កំពុងបន្តកត់ត្រាកម្រិតទឹក និងផ្ដល់សារដាស់តឿនដល់អ្នកប្រើប្រាស់ដែលបានចុះឈ្មោះរួចឱ្យមានការប្រុងប្រយ័ត្ន នៅពេលទឹកឡើងហួសកម្រិតសុវត្ថិភាព។

លោក Donald Kanak នាយក មូលនិធិព្រូដិនស៍មានប្រសាសន៍ថា៖ «ជំងឺរាតត្បាតជាសកល កូវីដ 19 ដែលកំពុងកើតឡើង បានបង្កើនការយល់ដឹងអំពីតម្រូវការចាំបាច់ សម្រាប់ការត្រៀមបង្ការគ្រោះមហន្តរាយ និងឥទ្ធិពលផ្នែកបច្ចេកវិទ្យាក្នុងការពង្រឹងសមត្ថភាព ការឆ្លើយតប និងការស្តារឡើងវិញ។ យើងបានបង្កើតកម្មវិធីពានរង្វាន់ SAFE STEPS D-Tech នេះឡើងដើម្បីជំរុញ​ទឹកចិត្តដល់សហគ្រិននៅទូទាំងពិភពលោកឱ្យខិតខំប្រឹងប្រែង និងផ្តោតភាពប៉ិនប្រសប់របស់ពួកគេក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ។យើងជឿជាក់ថា  កម្មវិធីបច្ចេកវិទ្យាទប់ទល់នឹងគ្រោះមហន្តរាយ(D-Tech)​ នេះ មានសក្តានុពលដែល​អាចផ្ដល់អត្ថប្រយោជន៍ធំធេង និងមានឥទ្ធិពលដូចនឹងវិស័យបច្ចេកវិទ្យាផ្សេងទៀតដូចជាបច្ចេកវិទ្យាការអប់រំ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យាវេជ្ជសាស្រ្ត ផងដែរ»

លោក Alexander Metheou នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់សហព័ន្ធ IFRC ​​ មានប្រសាសន៍ថា៖«ឆ្នាំ២០២០បានបង្ហាញយើងឱ្យឃើញថា ការពង្រឹងសមត្ថភាពទប់ទល់នឹងគ្រោះមហន្តរាយមានសារៈសំខាន់ជាងពេលណាៗទាំងអស់។សហព័ន្ធ IFRC រីករាយដែលបានធ្វើការជាមួយមូលនិធិព្រូដិនស៍ម្ដងទៀតលើកម្មវិធីពានរង្វាន់ SAFE STEPS D-Tech ដើម្បីនាំយកអាជីវកម្ម និងសហគមន៍ មករួមគ្នាក្នុងការគាំទ្រដល់ដំណោះស្រាយបច្ចេកវិទ្យា ដែលនឹងជួយសង្គ្រោះអាយុជីវិតមនុស្ស។»

លោកស្រី Pratima Harite នាយកផ្នែកកម្មវិធីទំនួលខុសត្រូវសង្គម និងផ្នែកមនុស្សធម៌របស់ក្រុមហ៊ុន Lenovo ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ «បច្ចេកវិទ្យាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើឡើងនូវការពង្រឹងសមត្ថភាពនៅតាមសហគមន៍ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយនានា។ ក្រុមហ៊ុន Lenovo មានគោលបំណងដាក់បញ្ចូលគ្នានូវឥទ្ធិពលនៃដំណោះស្រាយបច្ចេកវិទ្យាលំដាប់ពិភពលោកជាមួយនឹងការច្នៃប្រឌិត និងបទ​ពិសោធ​របស់សហគ្រិនក្នុងស្រុក និងអង្គការសប្បុរសធម៌ ដើម្បីសម្រេចបាននូវការត្រៀមរៀបចំ ការស្តារឡើងវិញ និងការពង្រឹងសមត្ថភាពបានកាន់តែ​ប្រសើរ»

កម្មវិធីពានរង្វាន់នេះត្រូវបានគាំទ្រដោយដៃគូយុទ្ធសាស្ត្រជាច្រើនរួមមាន  Asian Venture Philanthropy Network (AVPN) ក្រុមហ៊ុន Antler សារព័ត៌មាន e27 អង្គការ Give2Asiaអង្គការ Hatcher+ មូលនិធិគ្រប់គ្រង Jubilee  និងកម្មវិធីNational Geographic

ការប្រកួតប្រជែងនេះចាប់ផ្ដើមទទួលយកពាក្យចូលរួមចាប់​ពីថ្ងៃនេះ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ ទាំងអង្គការមិនស្វែងរកប្រាក់ចំណេញ និងអង្គការស្វែងរកប្រាក់ចំណេញអាចដាក់ពាក្យស្នើរសុំចូលរួមបាន។ ព័ត៌មានលម្អិតអំពីពាក្យសុំ លក្ខណៈវិនិច្ឆ័យពេលវេលា និងព័ត៌មានពាក់ព័ន្ធដទៃទៀត អាចរកបាននៅទីនេះ

ទំនាក់ទំនង ព័ត៌មាន

ក្រុមហ៊ុន ព្រូដិនសល អាស៊ី / មូលនិធិព្រូដិនស៍  

Ee Ching Tan​​​​​Kitty Liu

Director, Corporate Affairs​​​Regional Manager, Corporate Affairs

Email: ee.ching.tan@prudential.com.hk     Email: kitty.yk.liu@prudential.com.hk

​​​​

ក្រុមហ៊ុន Lenovo ប្រចាំអាស៊ី បាស៊ីហ្វិច

Geneviève Hilton​​​​Jacinth Chen

Head of Communications Asia PacificSenior Manager, Communications, Asia Pacific

Email: ghilton@lenovo.com​​​Email: jchen68@lenovo.com  

វីដេអូការផ្សព្វផ្សាយ អាចរកបាន នៅទីនេះ  – សេចក្តីណែនាំ អំពីពានរង្វាន់ SAFE STEPS D-Tech Awards នៅទីនេះ


ចែករំលែក៖