ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ឱ វណ្ណឌីន “ទោះបីយើងមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ហើយ បែរជាយើងលែងខ្វល់លែងធ្វើអ្វីទាំងអស់នោះ គឺមិនមែនទេ នេះគឺជាគ្រោះថ្នាក់បំផុត “

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីនសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា ទោះបីជាយើងមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ក៏ដោយ វ៉ាក់សាំងនេះមិនមែន ជាចម្លើយតែ១គត់សម្រាប់ការការពារ មិនឲ្យមានការចម្លងវីរុសកូវីដ-១៩ នោះទេ ។

លោកស្រីសូមបញ្ជាក់ម្តងទៀតថា ទោះបីយើងមានវ៉ាក់សាំងហើយ លែងខ្វល់លែងធ្វើអ្វីទាំងអស់ គឺមិនមែនទេ នេះគឺជាគ្រោះថ្នាក់ បើសិនបើយើងគិតថា មានវ៉ាក់សាំងហើយ យើងលែងខ្វល់អ្វីទាំងអស់ ។អញ្ចឹងសំខាន់ណាស់ អ្វី ដែលជាសាររួមគ្នា ដែលអង្គការសុខភាពពិភពលោកកំពុងតែអំពាវនាវដល់បណ្តាប្រទេសទាំងអស់ នៅលើសកលលោកនេះថា នៅពេលដែលមានវ៉ាក់សាំងយកមកប្រើប្រាស់ហើយ ក៏សុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវភ្លេចអំពីវិធានការការពារខ្លួន ជាពិសេសចំពោះចំនុច៣ នៅតែសំខាន់បំផុត គឺការពាក់ម៉ាស់ ការលាងដៃ ការរក្សានៅគម្លាតសុវត្ថិភាពបុគ្គល ឲ្យលើសពី ១ម៉ែត្រកន្លះ ៕

ប្រភព៖ ទទក


ចែករំលែក៖