ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដំណើរ​ម្នា​ក់ ត្រូវអាជ្ញាធរសិង្ហបុរីរកឃើញ មាន​ផ្ទុក​កូ​វីដ​-១៩ នៅលើ​នាវាកម្សាន្ត Quantum of the Seas

ចែករំលែក៖

អន្តរជាតិ៖បើតាមការអះអាងពីក្រុមហ៊ុន Royal Caribbean International នៅថ្ងៃទី ខែធ្នូ ឆ្នាំ២០២០នេះថា អ្នកដំណើរម្នាក់ នៅលើនាវាកម្សាន្ត Quantum of the Seas ត្រូវបានរកឃើញថា មានផ្ទុកកូវីដ​-១៩ ខណៈនាវាកម្សាន្តមួយនេះ បានបកក្រោយទៅសិង្ហបុរីវិញ មុនពេលកំណត់

ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Royal Caribbean International នៅថ្ងៃទី ខែធ្នូនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«​ភ្ញៀវម្នាក់ នៅលើនាវា Quantum of the Seas ត្រូវបានតេស្តវិជ្ជមានដោយក្រុមគ្រូពេទ្យលើនាវា​»​ ក្រុមហ៊ុនមួយនេះ បានបន្ថែមថា អ្នកពាក់ព័ន្ធផ្សេងដូចជាភ្ញៀវលើនាវា និងបុគ្គលិកបម្រើការ ត្រូវបានកំណត់អត្តសញ្ញាណ ដាក់ត្តាឡីស័ក និងធ្វើតេស្ត ដោយមានលទ្ធផលអវិជ្ជមានទាំងអស់

បើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia បាននិយាយថា ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនដដែលនេះបានបញ្ជាក់ទៀតថា នាវា Quantum of the Seas បានសម្រេចត្រលប់ទៅសិង្ហបុរីវិញ ដោយគោរពទៅតាមវិធានរបស់រដ្ឋាភិបាលសិង្ហបុរីដែលមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើសុខភាពរបស់អ្នកដំណើរនៅក្នុងនាវា ការរក្សាអនាម័យ និងបញ្ហាផ្សេងទៀតជាដើម ពេលទៅដល់សិង្ហបុរី អ្នកដំណើរទាំងអស់ អាចចាកចេញពីនាវាបាន ក្រោយមានការត្រួតពិនិត្យពីមន្ត្រីសុខាភិបាល

សូមជម្រាបថា អ្នកដំណើរម្នាក់ ត្រូវបានរាយការណ៍ថា មានផ្ទុកកូវីដ​-១៩នៅលើនាវា Quantum of the Seas ដែលត្រូវបានរដ្ឋាភិបាលសិង្ហបុរីអនុញ្ញាតឲ្យបើកប្រតិបត្តិការរបស់ខ្លួនឡើងវិញ តាំងពីខែវិច្ឆិកាកន្លងទៅ ក្នុងការធ្វើដំណើរដែលគ្មានគោលដៅ និងគ្មានការចូលចតនៅកំពង់ផែណាទាំងអស់ រាល់អ្នកដំណើរ ត្រូវស្ថិតនៅក្រោមវិធានត្រួតពិនិត្យយ៉ាងតឹងរ៉ឺដូចជា៖ ការពិនិត្យសុខភាពជាប្រចាំ ការរក្សាអនាម័យនិងការរក្សាគម្លាតសុវត្ថិភាពជាដើម

សិង្ហបុរី បានអនុញ្ញាតឲ្យនាវាដឹកអ្នកដំណើរចំនួនពីរខ្សែប្រតិបត្តិការជាថ្មីចាប់ពីខែវិច្ឆិកា កន្លងមក ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីផ្អាកប្រតិបត្តិការនាវាទេសចរណ៍មួយរយៈ ដោយសារតែអ្នកដំណើរមួយចំនួនលើនាវា ត្រូវបានរកឃើញថាមានផ្ទុកកូវីដ​-១៩ ជាបន្តបន្ទាប់ នាវានីមួយៗ អាចផ្ទុកអ្នកដំណើរត្រឹមតែ ៥០ភាគរយនៃចំនួនមនុស្សសរុបប៉ុណ្ណោះ ដើម្បីបង្ការករណីឆ្លងទ្រង់ទ្រាយធំ

បើតាមវិធានណែនាំរបស់រដ្ឋាភិបាលសិង្ហបុរី នាវាដែលធ្វើប្រតិបត្តិការនេះ ត្រូវបំពាក់ឧបករណ៍ជំនួយផ្លូវដង្ហើម ប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងការបន្សុទ្ធខ្យល់ជាដើម ដោយឡែកគិតមកត្រឹមថ្ងៃទី ខែធ្នូម្សិលមិញនេះ សិង្ហបុរី មានករណីឆ្លងកូវីដ​-១៩ សរុបចំនួន ៥៨២៨៥ករណី និងអ្នកស្លាប់មានចំនួន២៩នាក់ ចំណែកអ្នកជាសះស្បើយមានចំនួន ៥៨១៧៦នាក់ ដោយ៖សតារា


ចែករំលែក៖