ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវមន្ដ្រីរាជការ និងប្រជាពលរដ្ឋចូលរួមបរិច្ចាគធនធានជាមួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវដល់មន្ដ្រីរាជការ និងប្រជាពលរដ្ឋចូលរួមបរិច្ចាគធនធានតាមលទ្ធភាពដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

    ក្នុងលិខិតអំពាវនាវនោះ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ដែលជាវប្បធម៌ នៃការចែករំលែករបស់ប្រជាជាតិយើង។ ទឹកចិត្តសប្បុរសរបស់ប្រជាពលរដ្ឋ នឹងបានជួយដល់គ្រប់វិស័យដូចជា សេដ្ឋកិច្ច សុខភាពសាធារណៈ សង្គមកិច្ច ជាពិសេសជួយដល់គ្រួសារបងប្អូនផ្ទាល់។

    សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមបណ្តាញទាក់ទង និងធនាគាររួមមាន៖ 

១-តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្ទ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី

ទី២-ធនាគារ ABA លេខគណនី (001249176) Tep Sothy ។ 

ទី៣- ធនាគារឯកទេសវីង ប្រាក់រៀលគណនីលេខ 9992, ប្រាក់ដុល្លារគណនីលេខ 9991 ។ 

ទី៤-ធនាគារអេស៉ីលីដា ប្រាក់រៀលគណនី 00010556999989, ប្រាក់ដុល្លារគណនីលេខ00010556999999។

ទី៥-ធនាគារវឌ្ឍន: គណនីប្រាក់រៀលគឺ 050.01.66.099999.7, ប្រាក់ដុល្លារគឺ 050.02.66.009999.7។

ទី៦- ធនាគារកាណាឌីយ៉ា គណនីប្រាក់រៀលគឺ 0010005261568, ប្រាក់ដុល្លារគឺ 0010005261557៕

ដោយ៖សំរិត


ចែករំលែក៖