ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានចូលរួមជាថវិកា សរុបចំនួន៣០.០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ បញ្ជីឈ្មោះសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបានចូលរួមជាថវិកា សរុបចំនួន៣០.០០០ដុល្លារ និងប្រាក់បៀវត្សរបស់ លោក គី តិច ក្នុងតួនាទីជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលចំនួន១២ខែ ក្នុងឆ្នាំ២០២១ គោរពជូនសម្តេចតេជោ. ទិញវ៉ាក់សាំងការពារ កូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

 

ដោយ៖ សិលា


ចែករំលែក៖