ព័ត៌មានទាន់ហេតុការណ៍៖

លីគកំពូលអាមេរិកប្រកាសពីការខាតបង់ប្រាក់ចំណូលចំនួន១ពាន់លានដុល្លារដោយសារវិបត្តិកូវីដ-១៩

ចែករំលែក៖

BBC Sport បានចេញផ្សាយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញថា ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Major League Soccer (MLS) ដែលជាលីគកំពូលរបស់អាមេរិកបានបាត់បង់ប្រាក់ចំណូលជិត១ ពាន់លានដុល្លារក្នុងអំឡុងឆ្នាំ២០២០នេះដោយសារតែការរាលដាលនៃជំងឺឆ្លងកូវីដ-១៩

MLS មានរយៈពេលតែសប្តាហ៍ប៉ុណ្ណោះដែលជារដូវកាលទី២៥ជាប្រវត្តិសាស្រ្តរបស់ខ្លួននៅ ពេលដែលការបញ្ឈប់ត្រូវបានអំពាវនាវឲ្យផ្អាកកាលពីខែមីនា ឆ្នាំ២០២០។ ការប្រកួតមិនបានបន្តរហូតដល់ខែកក្កដាដោយការប្រកួតនៅរដ្ឋផ្លរីដាមុនពេលការផ្លាស់ប្តូរកាលវិភាគដោយចាប់ផ្តើមពីថ្ងៃទី១២ ខែសីហា

ប្រធាន MLS លោក Don Garber បានមានប្រសាសន៍ថាផលប៉ះពាល់ជារួមនៃហិរញ្ញវត្ថុនឹងកាន់តែជ្រៅជាងអ្វីដែលយើងរំពឹងទុកទៅទៀតប្រាក់ចំណូលសម្រាប់លីកនិងក្លិបរបស់យើងធ្លាក់ចុះជិត១ពាន់លានដុល្លារបើប្រៀបធៀបទៅនឹឆ្នាំមុន ប៉ុន្តែយើងក៏បានចំណាយដែលមិនមានចេតនាកើតឡើងដែរសម្រាប់ក្រុម និងការប្រកួតត្រឡប់មកវិញ

លោក Don Garber បន្តថាយើងមានការព្រួយបារម្ភអំពីស្ថានភាពដែលឈានដល់ឆ្នាំ២០២១ ហើយយើងកំពុងព្យាយាមរកវិធីដើម្បីគ្រប់គ្រងវា។ គ្មានអាជីវកម្មណាអាចទ្រទ្រង់ផលប៉ះពាល់ដែលយើងបានឃើញរយៈពេលពីរឆ្នាំជាប់ៗគ្នានេះទេ យើងត្រូវការរៀបចំកាលវិភាគ! យើងមិនអាចរង់ចាំទទួលវ៉ាក់សាំងបានទេ ហើយយើងក៏មិនដឹងថាតើប្រតិកម្មនឹងមានអ្វីកើតឡើងចំពោះអ្នកគាំទ្រដែលវិលត្រឡប់ទៅកីឡដ្ឋានវិញនោះដែរ”៕

ដោយ៖ភារៈ


ចែករំលែក៖