ការប្រកួតវគ្គជម្រុះ UEFA Champions League តាមពូលបានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែធ្នូនេះ ដោយរកឃើញក្រុមខ្លាំងៗ១៦ក្រុមឡើងទៅប្រកួតវគ្គបន្ត និងរកឃើញ៨ក្រុមធ្លាក់ទៅលេងនៅ UEFA Europa League។ នេះបើយោងតាមការចុះផ្សាយរបស់ Marca នៅព្រឹកថ្ងៃទី១០ ធ្នូនេះ។
ក្រុមខ្លាំងៗទាំង១៦នោះមានក្រុមខ្លាំងមកពីអង់គ្លេស៣ក្រុម (Manchester City, Chelsea និង Liverpool), ក្រុមខ្លាំងមកពីអាល្លឺម៉ង់៤ក្រុម (Bayern Munich, Dortmund, RB Leipzig និង Moncheng), ក្រុមខ្លាំងមកពីអុីតាលី៣ក្រុម (Juventus, Atalanta និង Lazio), ក្រុមខ្លាំង១ក្រុមមកពីព័រទុយហ្គាល់គឺ Porto, ក្រុមខ្លាំងមកពីអេស្ប៉ាញ៤ក្រុម (Barcelona, Real Madrid, Atletico Madrid និងក្រុម Sevilla)។
ក្រុមអធិរាជស Real Madrid ឈរនៅលើកំពូលតារាងពូលរបស់ពួកគេហើយនឹងស្ថិតក្នុងភាពខ្លាំងនៃការចាប់ឆ្នោត ខណៈដែលក្រុម Barcelona, Atletico Madrid និង Sevilla សុទ្ធតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដែលមានន័យថាពួកគេទំនងជានឹងត្រូវប្រជែងជាមួយក្រុមដ៏ល្អបំផុតមួយរបស់អឺរ៉ុប។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺនេះជាលើកទី២ ហើយចាប់តាំងពីរដូវកាល២០១២–២០១៣ ដែលក្រុមតំណាងមកពី La Liga បានឈានដល់វគ្គចែកពូលនៃពានរង្វាន់ Champions League ក៏ដូចជាព្រឹត្តិការណ៍នៅអាឡឺម៉ង់ក្នុងឆ្នាំនេះដែរ។
ការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នឹងធ្វើឡើងនៅថ្ងៃចន្ទទី១៤ ខែធ្នូ។ ការប្រកួតជើងទី១នៃការប្រកួតទាំងនេះនឹងត្រូវចាក់នៅខែកុម្ភៈថ្ងៃទី១៦ ទី១៧ ទី២៣ និងទី២៤ និងជើងទី២ នឹងត្រូវលេងនៅខែមីនា ថ្ងៃទី៩ ទី១០ ទី១៦ និងទី១៧ ។ ចំណែកទីកន្លែងចាប់ឆ្នោតប៉ះគ្នាក្រុមទាំង១៦ខាងលើនេះនឹងធ្វើឡើងនៅទឹកដីអាមេរិក ដែលអ្នកតាមដានវិស័យកីឡាបាល់ទាត់អាចមើលឃើញនៅលើគេហទំព័ររបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (uefa.com) ផងដែរ ។
សូមជម្រាបថា ក្រោយពីរកឃើញក្រុមទាំង១៦ចុងក្រោយឡើងទៅប្រកួតវគ្គបន្តនៃពានរង្វាន់ Champions League ក៏បានរកឃើញក្រុមទាំង៨ដែលត្រូវធ្លាក់ទៅលេងក្របខ័ណ្ឌ Europa League វគ្គ៣២ក្រុមចុងក្រោយដែរគឺមានដូចជាក្រុម Salzburg, Shakhtar Donetsk, OlympiakosPiraeus, Ajax, Krasnodar, Club Brugge, Dynamo Kyiv, Manchester United ៕ដោយ៖ភារៈ