ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផល​នៃការធ្វេីតេស្តសំណាកវត្ថុវិភាគ​ លេីកទី២​ ករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍​ “សហគមន៍​ ២៨​ វិច្ឆិកា​”​ ក្នុងខេត្តស្ទឹងត្រែង​ ជាលទ្ធផល​ដែលបានផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ “អវិជ្ជមាន​ទាំងអស់”​ និងរង់ចាំការធ្វេីតេស្តលេីកទី៣

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលសាលាខេត្តស្ទឹងត្រែងសូមបញ្ជាក់​ មេត្តាជ្រាបដោយក្ដីគោរពស្រឡាញ់ដល់ប្រជាពលរដ្ឋថា
-លទ្ធផល​នៃការធ្វេីតេស្តសំណាកវត្ថុវិភាគ​ លេីកទី២​ ករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍​ “សហគមន៍​ ២៨​ វិច្ឆិកា​”​ ក្នុងខេត្តស្ទឹងត្រែង​ ជាលទ្ធផល​ដែលបានផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ “អវិជ្ជមាន​ទាំងអស់”​ និងរង់ចាំការធ្វេីតេស្តលេីកទី៣។
នេះជាសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភចូលនៃរដ្ឋបាលខេត្តស្ទឹងត្រែងស្តីពីស្ថានភាពជំងឺកូវីដ-១៩  នៅក្នុងខេត្តស្ទឹងត្រែង មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង មានកិត្តិយស សូមជម្រាបជូន ដល់សាធារណៈជនទាំងអស់ អោយបានជ្រាប ថា  ក្នុងព្រឹត្តិការណ៍ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារឆ្លើយតបបន្ទាន់ របស់មន្ទីរសុខាភិបាលខេត្ត ចុះធ្វើការសាកសួរ ស្រាវជ្រាវ និងយកសំណាកវត្ថុវិភាគលើកទី ១ សរុបចំនួន២១នាក់ ក្នុងនោះមានស្រ្តី ០១នាក់ និងយកសំណាកវត្ថុវិភាគលើកទី២ ដើម្បីពិនិត្យរកជំងកូវីដ-១៩ សរុបមានចំនួន ៨៦នាក់ ក្នុងនោះមានស្រ្តី ២៩នាក់ និងបានធ្វើការអប់រំ អំពីវិធានការការពារជំងឺ កូវីដ-១៩ និងអប់រំការដាក់ខ្លួននៅដោយឡែករយះពេល១៤ថ្ងៃ ដើម្បីធ្វើការតាមដានសុខភាពជាប្រចាំរបស់ខ្លួន។

ក្រុមការងារបានធ្វើការតាមដាន ត្រួតពិនិត្យសុខភាពរបស់គាត់ ព្រមទាំងយកសំណាកវត្ថុវិភាគ ទៅធ្វើការវិភាគនៅឯវិទ្យា ស្ថានប៉ាស្ទ័រភ្នំពេញ ហើយមកដល់មកត្រឹម ម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លទ្ធផលវិភាគរបស់វិទ្យាស្ថានប៉ា ស្ទើរភ្នំពេញបានបញ្ជាក់ថា ៖ អ្នកទាំង ១០៧នាក់ មិនមានផ្ទុកជំងឺកូវីដ-១៩ ទេ។

មន្ទីរសុខាភិបាលខេត្ត សូមធ្វើការណែនាំជូនដល់ ឯកឧត្តម លោកជំទាវ លោក -លោកស្រី ទាំង ១០៧នាក់អោយបន្តនៅ ដាច់ដោយឡែករហូតដល់១៤ថ្ងៃ ផ្តល់ព័ត៌មានជាប្រចាំអំពីបញ្ហាសុខភាពមកកាន់ក្រុមការងាររបស់គ្រូពេទ្យ និងបន្ថយកសំណាក វត្ថុវិភាគលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ មន្ទីរសុខាភិបាលខេត្ត សូមបញ្ជាក់ ថា  រហូតមកដល់ម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅខេត្តស្ទឹងត្រែង គ្មានអ្នកណាម្នាក់កើតជំងឺកូវីដ-១៩ (COVID-19) ទេ។ មន្ទីរសុខាភិបាលសូមធ្វើការអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជា

ពលរដ្ឋទាំងអស់ មេត្តាបន្តចូលរួមផ្សព្វផ្សាយ និងអនុវត្តអោយបាននូវវិធានការចាំបាច់ លើការបង្ការ ការចម្លងជំងឺកូវីដ-១៩

ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់បំផុត និងបញ្ចៀសបាននូវគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតរបស់ក្រុមគ្រួសារយើងទាំងអស់គ្នា។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាម្នាក់ មានចម្ងល់ ឬក៏មានបញ្ហាសុខភាពផ្ទាល់ខ្លួន ដែលទាក់ទងនឹងជំងឺកូវីដ-១៩ (COVID-19)។ សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យខេត្ត ដែលនៅជិតបំផុត ឬក៏អាចសាក សួរព័ត៌មានលំអិតមក ក្រុមការងារឆ្លើយតបបន្ទាន់តាមទូរស័ព្ទលេខ ០១៧ ៧៧៨ ០០០, ០៨៨ ៨៧៨ ០០០, ០៧១ ៦៨៩៨ ៩៣៩, ០៧១ ៦៧៦២ ៣២៣, ០៩៧ ២៦៣០ ៥៦៤ ឬលេខ១១៥ ដោយឥតគិតថ្លៃ៕

ដោយ៖ សិលា


ចែករំលែក៖