ព័ត៌មានទាន់ហេតុការណ៍៖

លោកបៃឌិនជ្រើសរើសស្ត្រីដើមកំណើតចិន​ជាតំណាងពាណិជ្ជកម្មអាមេរិក

ចែករំលែក៖

ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី ​លោកចូ បៃឌិន បានជ្រើសរើស លោកស្រីKatherine Tai ជនជាតិអាមេរិក ដើមកំណើតចិន ធ្វើជាតំណាងពាណិជ្ជកម្មអាមេរិក ។

តាមសារព័ត៌មានរ៉យទ័រ​បានផ្សាយថា លោកស្រី Katherine Tai គឺជាមេធាវីពាណិជ្ជកម្មលំដាប់កំពូលរបស់គណៈកម្មការហិរញ្ញវត្ថុនិងពន្ធដារ​ក្នុងសភាអាមេរិក ត្រូវបានលោកបៃឌិនជ្រើសរើសធ្វើជាតំណាងពាណិជ្ជកម្មអាមេរិក។
លោកស្រី​ Katherine Tai អាយុ​៤៥ឆ្នាំ​ ជនជាតិអាមេរិក ដើមកំណើតចិន​ បានបញ្ចប់មហាវិទ្យាល័យល្បីៗឈ្មោះចំនួនពីរនៅអាមេរិក គឺមហាវិទ្យាល័យ​ Yale និង Harvard ​ទទួលបាន​ការគាំទ្រយ៉ាងខ្លាំង​ពីតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ។ លោកស្រី​បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មអាមេរិក ម៉ិចស៊ីកូ និងកាណាដា​(USMCA)។ លោកស្រី ​Katherine Tai នឹងក្លាយជាស្ត្រីមានដើមកំណើតចិនទីមួយ​ដែលកាន់តំណែងប្រធានការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក។
លោកស្រី​Katherine Tai ត្រូវបានគេសង្ឃឹម​ថានឹងដើរតួនាទីយ៉ាងសំខាន់​ក្នុងការកសាងទំនាក់ទំនងល្អប្រសើរឡើងវិញ​រវាងអាមេរិក​នឹងចិនក្នុងវិស័យពាណិជ្ជកម្ម​។ ​កាលពីខែសីហាកន្លងមក​លោកស្រី Katherine Tai ក៏បានអំពាវនាវដល់អាមេរិក ឲ្យមានវិធានការ​ចូលទៅកៀកចិន ប្រកបដោយប្រសិទ្ធភាព​នៅក្នុងវិស័យពន្ធដា​រ៕ដោយ៖ភារៈ


ចែករំលែក៖