ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមថ្ងៃទី​១១ ខែធ្នូនេះ! អ្នក​ឆ្លង​កូ​វីដ​-១៩ លើ​ពិភពលោក ឡើងដល់​ជាង​៧០.៧១​លាន​នាក់​,​ក្នុងនោះ​ជាង​១.៥៨​លាន​នាក់​ស្លាប់

ចែករំលែក៖

អន្តរជាតិ៖ បើគិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ​-១៩ នៅលើពិភពលោក កើនឡើងដល់ជាង៧០.៧១លាននាក់ហើយក្នុងនោះអ្នកស្លាប់ជាង.៥៨លាននាក់និងអ្នកជាសះស្បើយជាង៤៩លាននាក់ ខណៈសហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ី នៅតែបន្តរងគ្រោះថ្នាក់ខ្លាំងជាងគេបំផុត

សូមជម្រាបថាក្នុងចំណោមជាង៧០.៧១លានករណីខាងលើនេះសហរដ្ឋអាមេរិក មានអ្នកកើតជាង១៦លាន​, ឥណ្ឌាជាង.៧៩លាន​, ប្រេស៊ីជាង.៧៨លាន​, រុស្ស៊ីជាង.៥៦លាន​, បារាំងជាង.៣៣លានចំណែកចក្រភពអង់គ្លេស អ៉ីតាលី តួគី និងអេស្ប៉ា ស្ថិតក្នុងរង្វង់ជាង.លានដូចគ្នា រីឯប្រទេសផ្សេងទៀតដែលមានជាងលានករណីរួមមានអាហ្សង់ទីន កូឡុំប៊ី អាល្លឺម៉ង់ ម៉ិស៊ិ ប៉ូឡូញ និងអ៊ីរ៉ង់

ដោយឡែកនៅប្រទេសប៉េរូ មានជាង៩៧ម៉ឺនករណី អ៊ុយក្រែជាង៨៥ម៉ឺន​, អាហ្វ្រិកខាងត្បូងជាង៨៣ម៉ឺន​, ឥណ្ឌា​, បែលហ្ស៊ិក​, ហូឡង់​, អ៊ីរ៉ាក់​, ស៊ីលី​, ឆេ និងរូម៉ានី មានចន្លោះពីជាង៥៣ម៉ឺនទៅជិត៦០ម៉ឺនករណី ខណៈតួលេខនៅបង់ក្លាដែ ហ្វីលីពីន កាណាដា និងប៉ាគីស្ថានកំពុងឈានទៅរកកន្លះលានករណីរៀងៗខ្លួន

គួរបញ្ជាក់ដែរថា ចំពោះករណីកូវីដ១៩នេះដែរ ក្នុងចំណោមអ្នកស្លាប់ជាង.៥៨លាន សហរដ្ឋអាមេរិកមានជិត៣០ម៉ឺននាក់ បន្តដោយប្រេស៊ីជិត១៨ម៉ឺន​, ឥណ្ឌាជាង១៤ម៉ឺន និងម៉ិស៊ិកជាង១១ម៉ឺន ខណៈ២១ប្រទេសទៀត មានអ្នកស្លាប់ចាប់ពីជាងម៉ឺននាក់ទៅជាងម៉ឺននាក់ ដែលក្នុងនោះឥណ្ឌូណេស៊ី មានជាង១៨០០០នាក់ផងដែរដោយ៖ស តារា


ចែករំលែក៖