ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីឱ វណ្ណឌីន បានផ្តល់បទសម្ភាសន៍ជាទូរទស្សន៏ជាតិកម្ពុជា នៅព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០នេះថា ការគ្រប់គ្រងស្ថានការណ៍ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បាន ឬ មិនបាន គឺអាស្រ័យទៅលើការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងប៉ះពាល់ផ្ទាល់ និងប្រយោល មានឆន្ទ: និងបង្ហាញអត្តសញ្ញាណ ចូលខ្លួនមកធ្វើតេស្តយកសំណាក ដើម្បីជួយជម្រុញប្រតិបត្តិការ រុករក ទប់ស្កាត់ បានលឿនបំផុត ការចម្លងបន្តៗគ្នា។
លោកស្រីឱ វណ្ណឌីន បានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ស្អែកនេះ នឹងមានការធ្វើតេស្តយកសំណាកជាលើកទី៣ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ហើយការរងចាំលទ្ធផលយកសំណាក ចេញលទ្ធផលបែបណា ក្រសួងសុខាភិបាល នឹងជូនព័ត៌មានជាបន្តបន្ទាប់ ហើយការវាយតម្លៃ និងសន្និដ្ឋាន គឺក្រសួងសុខាភិបាល នឹងសម្រេចជាផ្លូវការ តាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ស សម