នៅថ្ងៃទី១០ខែធ្នូ នាយករដ្ឋមន្ត្រីបារាំង លោកJean Castex បានប្រកាសថា និងមានវិធានការរឹតត្បិតជាបន្តទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្រោយថ្ងៃទី១៥ខែធ្នូ ជាពេលវេលាដែលបារំាង លុបច្បាប់បិទប្រទេស។
លោកJean Castex បន្តទៀតថា ក្រោយពេលច្បាប់បិទប្រទេសបានបញ្ចប់នៅថ្ងៃទី១៥ខែធ្នូ រដ្ឋាភិបាលនិងបន្តអនុម័តច្បាប់ថ្មីបន្ថែមទៀតដល់ថ្ងៃទី៣១ខែធ្នូ ។ កាលពីយប់ថ្ងៃទី១០ខែធ្នូ នាយករដ្ឋមន្ត្រីបារាំង និងបណ្តា មន្ត្រីជាន់ខ្ពស់ បានជួបប្រជុំគ្នា ពិភាក្សាស្តីពីវិធានការបន្ទាប់ដើម្បីទប់ស្កាត់កូវីដ-១៩ ក្រោយច្បាប់បិទប្រទេសបានបញ្ចប់នៅថ្ងៃទី១៥ខែធ្នូ។
នៅថ្ងៃទី១៥ខែធ្នូ ប្រធានាធិបតីបារាំងលោកម៉ាក្រុង និងប្រកាសជាថ្ងៃលុបច្បាប់បិទប្រទេស ប្រសិនបើស្ថានភាពកូវីដ-១៩ មិនមានការឆ្លងច្រើនទៀតនោះ។ ប៉ុន្តែតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីបញ្ជាក់ថា ចំនួនអ្នកឆ្លងនៅតែបន្តកើនឡើងខ្ពស់ គឺមានអ្នកឆ្លងលើសពី៥.០០០នាក់ក្នុងមួយថ្ងៃ។
ចាប់ពីថ្ងៃទី១៥ខែធ្នូ ពលរដ្ឋបារាំងនិងមានសេរីភាពក្នុងការធ្វើដំណើរក្នុងប្រទេស ប៉ុន្តែនៅពេលយប់ អាចនឹងបន្តអនុម័តច្បាប់ ដោយខ្លាច មានការជួបជុំបង្កឲ្យមានអ្នកឆ្លងកូវីដ-១៩ថ្មីកាន់តែច្រើន។
តាមគម្រោង នៅយប់ឆ្លងឆ្នាំ ក៏នឹងត្រូវហាមប្រាមផងដែរ ដោយពលរដ្ឋទទួលស្វាគមន៍ឆ្នាំថ្មីនៅក្នុងផ្ទះ ។ ចាប់ពីថ្ងៃទី១៥ខែធ្នូ បណ្តាក្រុមហ៊ុនអាចដំណើរការឡើងវិញខ្លះៗ ហើយក្រុមហ៊ុនមួយចំនួន រងចាំជាបន្តទៀត ក្នុងនោះមានទាំងទីតាំងកម្សាន្តនានា រោងភាពយន្តជាដើម គឺរងចាំដល់ថ្ងៃទី៧ខែមករាឆ្នាំ២០២១៕
ដោយ៖ធី រីណា