ភ្នំពេញ៖ ក្រោយពីទទួលបានព័ត៌មានកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទី មានករណីរំលោភសេពសន្ថវៈលើជនរងគ្រោះអាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជិតគ្នា ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ដោយក្តីអាណិតអាសូរចំពោះលោកយាយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់ឲ្យលោកឃឹម រ័ត្ន ចៅសង្កាត់អូរបែកក្អមនិងក្រុមការងារ តំណាងលោកអភិបាលខណ្ឌ បានអញ្ជើញទៅសាកសួរសុខទុក្ខ និងបាននាំយកថវិកា របស់លោកផ្ទាល់ ចំនួន៥០០.០០០រៀល ទឹកដោះគោឆៅ៤ឡូតិ៍ ជូនដល់លោកយាយនៅបន្ទប់ជួល។
សូមរំលឹកថាកាលពីវេលាម៉ោង១២ និង០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ ជា ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។
ចំណែកលោកយាយរងគ្រោះឈ្មោះ ទន់ សារី ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាជនសង្ស័យខាងលើ កាលពីថ្ងៃទី០៩-១២-២០២០ ម៉ោង១៩ និង៣០នាទីជននេះ បានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះឈ្មោះ ទន់ សារី ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជិតគ្នា ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖ ចន្ទ លីហ្សា