មកទល់ពេលនេះហើយលោកត្រាំនៅតែមិនព្រម ទទួលស្គាល់ពីការបរាជ័យរបស់ខ្លួនក្នុងការបោះឆ្នោត កាលពីថ្ងៃទី៣ខែវិច្ឆិកា។ លោកត្រាំនៅតែព្យាយាមកែប្រែលទ្ធផលបើទោះបី ដឹងថាមិនអាចកែប្រែបានក្តី។
នៅថ្ងៃទី១២ខែធ្នូប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្កោលទោសយ៉ាងខ្លាំងដល់តុលាការកំពូល ដែលបានច្រានចោលពាក្យបណ្តឹងរបស់អភិបាលរដ្ឋតិចសាស់ ក្នុងគោលដៅ ប្រែក្រឡាស់លទ្ធផលបោះឆ្នោតអាមេរិក។
នៅលើបណ្តាញសង្គមលោកត្រាំបានបញ្ជាក់ថា«មិនមានការយល់ដឹង មិនមានភាពក្លាហាន។ តុលាការកំពូលធ្វើឲ្យយើងខកចិត្តយ៉ាងខ្លាំង»។ លោកត្រាំបានបន្តទៀតថាការច្រានចោលពាក្យបណ្តឹងភ្លាមៗ គឺជារឿងអាម៉ាស់បំផុតតាមផ្លូវច្បាប់ និងទឹកដីអាមេរិក។
កាលពីថ្ងៃទី១១ខែធ្នូ(ពេលវេលាអាមេរិក) តុលាការកំពូលបានច្រានចោលពាក្យបណ្តឹងរបស់រដ្ឋតិចសាស់ទាមទារមិនឲ្យទទួលស្គាល់លទ្ធផលបោះឆ្នោតដែលលោកបៃឌិនជាអ្នកឈ្នះ។ ការសម្រេចខាងលើគឺបានបិទបញ្ចប់ក្តីសង្ឃឹមតិចតួចរបស់លោកត្រាំបន្តដឹកនាំអាមេរិក មួយអាណត្តិទៀត៕ដោយ៖ធី រីណា