ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាមេរិករាប់សិបពាន់នាក់ដង្ហែរក្បួន​គាំទ្រលោកត្រាំ

ចែករំលែក៖

ពលរដ្ឋអាមេរិក​រាប់សិបពាន់នាក់ បាននាំគ្នាដង្ហែរក្បួន​​នៅទីក្រុងវ៉ាស៊ីនតោន​ នៅថ្ងៃទី​១២ខែធ្នូ គាំទ្រ ប្រធានាធិបតីដូណាល់ ត្រាំ នឹងទាមទារប្រែក្រឡាស់លទ្ធផលបោះឆ្នោត អាមេរិក​។
ជាមួយគ្នានេះក្រុមអ្នកគាំទ្រលោកត្រាំ​បានអំពាវនាវឲ្យពលរដ្ឋ ​នៅទូទាំងប្រទេសដង្ហែរក្បួនបាតុកម្ម ប្រឆាំងលទ្ធផលបោះឆ្នោត។ ក្រុមអ្នកគាំទ្រលោកត្រាំ​បានចោទប្រកាន់ថាមានបន្លំក្នុងការបោះឆ្នោត ហើយថ្កោលទោសដល់តុលាកាកំពូលអាមេរិក​ដែល​ ច្រានចោទពាក្យបណ្តឹង​។
ក្រុមបាតុករ (Stop the Steal)(បញ្ចប់ការលួច) បានអំពាវនាវដល់ ពលរដ្ឋចូលរួមដង្ហែរក្បួន នឹងធ្វើពិធីបន់ស្រន់​។ ក្នុងចំណោមបាតុករមាន​ក្រុមមួយមានគ្នា​ប្រមាណ​២០០​អាចបង្កអំពើហិង្សា​ ដោយអ្នកទាំងនោះ បានពាក់អាវការពារគ្រាប់។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការដែលលោកត្រាំ​មិនព្រមចុះចាញ់នៅ​នឹងធ្វើឲ្យសង្គមអាមេរិកកាន់តែបែកបាក់ ជាសញ្ញាមិនល្អ​ដល់ថ្ងៃអនាគត។ មកទល់ពេលនេះលោកត្រាំ នៅតែប្រកាសថា លោកជាអ្នកឈ្នះដដែល​ បើទោះបីបណ្តារដ្ឋទទួលស្គាល់ជាផ្លូវការលោកបៃឌិនអ្នកឈ្នះក្តី៕ដោយ៖ធី រីណា

រូបភាព៖ AP

 


ចែករំលែក៖