ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀងស្រីដ៏ល្បីរបស់សហរដ្ឋអាមេរិកម្នាក់ នាងTaylor Swift បានបង្ហាញវីដេអូចម្រៀងថ្មី នៅប្រាសាទរបស់ប្រទេសកម្ពុជា (វីដេអូ)​

ចែករំលែក៖

អន្តរជាតិ៖ ពិតជាមោទនភាពមែនសម្រាប់ប្រសាទរបស់ប្រទេសកម្ពុជា ត្រូវបានតារាចម្រៀងស្រីដ៏ល្បីរបស់សហរដ្ឋអាមេរិក ដែលទទួលបានការគាំទ្រជាច្រើន មិនថានៅប៉ែកអាស៊ី ឬអឺរ៉ុប គឺនាង Taylor Swift ដែលមានទាំងរូបសម្រស់ សមត្ថភាព ព្រមទាំងទ្រព្យសម្បត្តជាច្រើន ទើបតែបានបញ្ចេញវីដេអូបទចម្រៀងថ្មីរបស់នាងនៅថ្ងៃនេះ ដែលថតនៅប្រាសាទកម្ពុជា។

Taylor Swift

ក្នុងនោះដែរ តារាចម្រៀងស្រីបរទេសដ៏ល្បីឈ្មោះរូបនេះ ទើបតែបានបញ្ចេញ ​ ALBUM ថ្មីរបស់ខ្លួននៅថ្ងៃនេះ ក្នុងនោះក៏មានបទមួយចំណងជើងថា«Marjorie »  ដែលនេះជាឈ្មោះលោកយាយរបស់ Taylor Swift ផ្ទាល់ អ្វីដែលកាន់តែពិសេសក្នុងវីដេអូចម្រៀងនោះគឺលោកយាយរបស់ Taylor Swift បានដើរកម្សាន្តគ្រប់កន្លែង ក្នុងនោះក៏មានប្រាសាទរបស់ប្រទេសកម្ពុជា ថែមទៀត

លោកយាយរបស់Taylor នៅប្រាសាទប្រទសកម្ពុជា

លោកយាយរបស់Taylor នៅប្រាសាទប្រទសកម្ពុជា

តោះ! ចង់ដឹងថាបទនោះពិរោះកម្រិតណា? ការបង្ហាញខ្លួនរបស់ប្រាសាទប្រទេសកម្ពុជាយើងបែបណា?

បើចង់ដឹងឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម


ចែករំលែក៖