ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌចំការមន​ បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ​លេខ​៩៩​ និងត្រួតពិនិត្យការដ្ឋានជួសជុលដាក់ប្រព័ន្ធលូថ្មីផ្លូវលេខ​ ៩៩​ សង្កាត់បឹងត្របែក

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ​ ១៣រោច​ ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលេខ៩៩​ សង្កាត់បឹងត្របែក​ ហេីយបន្ដចុះត្រួតពិនិត្យការដ្ឋានដាក់ប្រព័ន្ធលូថ្មី​ និងជួសជុលផ្លូវលេខ៩៩​ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ,​ ការិយាល័យពាក់ព័ន្ធ​,​ រដ្ឋបាលសង្កាត់បឹងត្របែក​ និងបងប្អូនប្រជាពលរដ្ឋ។

ចំពោះការជួសជុលដាក់ប្រព័ន្ធលូថ្មីខាងលេីនេះ​ គឺជាថវិការបស់គម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌ​ និងសង្កាត់ឆ្នាំ២០២០​ ហេីយមិនអោយប៉ះពាល់ដល់ថវិការបស់បងប្អូនប្រជាពលរដ្ឋនោះទេ។ 

ជាមួយគ្នានោះផងដែរ​ លោកអភិបាលខណ្ឌចំការមន​ បានសូមអោយបងប្អូនប្រជាពលរដ្ឋត្រូវរក្សាអនាម័យ​ ពាក់ម៉ាស់​ និងបាញ់អាល់កុល​ ដេីម្បូចូលរួមបង្ការ​ និងទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩ផងដែរ៕

ដោយ៖សិលា


ចែករំលែក៖