ព័ត៌មានទាន់ហេតុការណ៍៖

អ្នកកាសែតប្រឆាំងអុីរ៉ង់ត្រូវកាត់ទោសប្រហារជីវិតដោយព្យួរ.ក

ចែករំលែក៖

បណ្តាញទូរទស្សន៍ជាតិអុីរ៉ង់IRIB នៅថ្ងៃទី១៣ខែធ្នូបានផ្សាយថា អ្នកកាសែតប្រឆាំង អុីរ៉ង់ ឈ្មោះ Ruhollah Zam ត្រូវបានកាត់ទោសប្រហារជីវិត ដោយព្យួរ.ក នៅព្រឹកថ្ងៃទី១២ខែធ្នូ។
លោក Ruhollah Zam បានបង្កើតបណ្តាញព័ត៌មានប្រឆាំងមានឈ្មោះថាAmad News ដោយរងការចោទប្រកាន់ពីបទ ជំរុញឲ្យមានអំពើហិង្សាកើតឡើងនៅក្នុងបាតុកម្ម នាឆ្នាំ ២០១៧ និងឆ្នាំ២០១៨ ។ បណ្តាញព័ត៌មាន Amad News គឺប្រើប្រាស់នៅលើបណ្តាញសង្គម Telegram ដោយបានផ្សព្វផ្សាយវីដេអូ ស្តីពីការធ្វើបាតុកម្ម។ ក្នុងពេលនោះរដ្ឋាភិបាលត្រួតពិនិត្យយ៉ាងតឹងតែងបំផុតរាល់ព័ត៌មាន ឬវីដេអូដែលត្រូវផ្សព្វផ្សាយ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលមានសកម្មភាពការពារអ្នកសារព័ត៌មាន នៅថ្ងៃទី១២ខែធ្នូ បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់អុីរ៉ង់ ទៅលើអ្នកសារព័ត៌មាន។ ការកាត់ទោសប្រហារជីវិតគឺជារឿងមិនយុត្តិធម៌នោះឡើយ។
លោក Ruhollah Zam បានភៀសខ្លួនរស់នៅបារាំងតាំងពីឆ្នាំ២០១១ រហូតដល់រដ្ឋាភិបាលអុីរ៉ង់បានលួចឆ្មក់ចាប់ខ្លួន កាលពីខែតុលាឆ្នាំ២០១៩ ប៉ុន្តែមិនមានអ្នកណាម្នាក់ដឹងថា ចាប់ខ្លួននៅទីណា ចាប់បានដោយរបៀបណានោះឡើយ។ លោក បានចាកចេញពីបារាំង នៅថ្ងៃទី១១ខែតុលាឆ្នាំ២០១៩៕ ធី រីណា

រូបភាព៖ AFP

 


ចែករំលែក៖