ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំបដិសេធចាក់វ៉ាក់សាំង ដល់បុគ្គលិកសេតវិមាន

ចែករំលែក៖

ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ​បានប្រកាសថា មន្ត្រីសេតវិមានមិនមែនជាបុគ្គល​ដែលនឹងត្រូវចាក់វ៉ាក់សាំងមុនគេនោះឡើយ​។
លោកត្រាំបាន​បង្ហោះនៅលើបណ្តាញសង្គម Twitter នាថ្ងៃទី​១៤ខែធ្នូថា «អ្នកដែលធ្វើការនៅសេតវិមាន គួរតែទទួលបានការចាក់វ៉ាក់សាំង យឺតជាងនេះ​ លើកលែងតែករណីពិសេស​។​ ចំណែកខ្ញុំក៏មិនមានគម្រោងចាក់វ៉ាក់សាំងដែរ​ ​ប៉ុន្តែនឹងចាក់វ៉ាក់សាំងកូវីដ​-១៩ នៅពេលក្រោយ សូមអរគុណ»។
តាមគេហទំព័រPolitico បានផ្សាយថា សកម្មភាពខាងលើរបស់លោកត្រាំគឺផ្ទុយពីការផ្សាយ​របស់សារព័ត៌មាន New York Times ថា​មន្ត្រីជាន់ខ្ពស់អាមេរិកគឺជាអ្នកចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ មុនគេ​។ តែពេលនេះមិនទាន់ដឹងថា ពេលណានឹងត្រូវចាក់វ៉ាក់សាំងឲ្យ បុគ្គលិកមន្ត្រីនៅសេតវិមាននោះឡើយ។
ចំណែក​អ្នកនាំពាក្យ គណៈកម្មការ សន្តិសុខជាតិ លោកJohn Ullyot បានប្រកាសថា ​ មន្ត្រីជាន់ខ្ពស់​ អាមេរិក គួរតែចាក់វ៉ាក់សាំង​មុនគេ ដើម្បី​ជាការផ្តល់ទំនុកចិត្តដល់ពលរដ្ឋ​ថាវ៉ាក់សាំងទាំងនោះមានប្រសិទ្ធភាពនិងសុវត្ថិភាព​គ្រប់គ្រាន់៕ ធី រីណា

រូបភាព៖ AP

 


ចែករំលែក៖