ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Borussia Dortmund បណ្តេញលោក Lucien Favre ក្រោយដឹកនាំមិនបានល្អ

ចែករំលែក៖

លោក Lucien Favre ត្រូវបានក្លិប Borussia Dortmund បណ្តេញចេញបន្ទាប់ពីដឹកនាំក្រុមមានទម្រង់លេងអនថយនៅក្នុងក្របខ័ណ្ឌ Bundesligaរបស់អាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។

ការចាញ់យ៉ាងអាម៉ាសក្នុងទឹកដី ៥-១ ក្រោមថ្ងៃជើងក្រុម Stuttgart គឺជាការដឹកនាំចុងក្រោយរបស់លោក Lucien Favre នៅលីកកំពូលអាល្លឺម៉ង់បើទោះបីជាអតីតគ្រូបង្វឹករូបនេះដឹកនាំក្លិបឈានទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League ក៏ដោយ។

លោក Lucien Favre ដែលបានចូលរួមជាមួយក្រុម Dortmund បន្ទាប់ពីដឹកនាំបាន២ឆ្នាំនៅក្រុម Niceនិងបានដឹកនាំក្រុមបាន១១០ប្រកួតជាមួយក្លិបយក្សអាឡឺម៉ង់មួយនេះ ដោយបានឈ្នះពានរង្វាន់ DFL Super Cup និងបានដឹកនាំក្រុម Dortmund ទទួលបានចំណាត់ថ្នាក់លេខ២នៅ Bundesliga កាលពីរដូវកាលមុន។

ក្របខ័ណ្ឌ Champions League លោក Lucien Favre បានជួយក្រុម Dortmund ឲ្យឈានទៅវគ្គ ១៦ ក្រុមចំនួនរដូវកាលចុងក្រោយ ប៉ុន្តែត្រូវបានធ្លាក់នៅជុំទី១៦

កន្លងមកលោក Lucien Favre ធ្លាប់បានដឹកនាំក្រុម ទៀតនៅប្រទេសអាឡឺម៉ង់ដូចជា Hertha Berlin និង Borussia Monchengladbach មុនពេលចូលមកដឹកនាំនៅ Dortmund ក្នុងឆ្នាំ២០១៨ តែពុំមានអ្វីនាំឱ្យមានការរីករាយច្រើនឡើយដល់ក្លិបទេនាពេលនេះ ៕ ដោយ៖ភារៈ


ចែករំលែក៖