សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង នៅថ្ងៃទី១៥ខែធ្នូ បានផ្សាយថា កូរ៉េខាងជើងត្រៀមធ្វើសមយុទ្ធជាប្រចាំនៅរដូវរងា។
នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យគណៈទីបញ្ជាការកម្លាំងចម្រុះកូរ៉េខាងត្បូង(JCS) លោក Kim Jun-rak បានបញ្ជាក់ថា «យើងជឿជាក់ថាកូរ៉េខាងជើង ត្រៀមធ្វើសមយុទ្ធជាប្រចាំនៅរដូវរងា។ កម្លាំងចារកិច្ចអាមេរិកនិងកូរ៉េខាងត្បូងបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពប្រែប្រួលនៅកូរ៉េខាងជើង»។
លោកKim Jun-rak បន្តទៀតថា មកទល់ពេលនេះកូរ៉េខាងជើង មិនទាន់មានការត្រៀមលក្ខណៈធ្វើសមយុទ្ធនៅឡើយទេ ហើយក៏មិនមានសកម្មភាពឌឺដងណាមួយនោះដែរ។ កាលពីដើមខែធ្នូ អាមេរិក បានបញ្ជូនយន្តហោះទៅស៊ើបការណ៍នៅព្រំដែនជាប់កូរ៉េខាងជើង។
ប៉ុន្មានខែចុងក្រោយនេះ ស្ថានភាពនៅឧបទ្វីបកូរ៉េស្ងប់ស្ងាត់ មិនមានសកម្មភាពយោធាឬសាកល្បងអាវុធ ណាមួយឡើយ ។
ភាពស្ងប់ស្ងាត់ដោយសារតែកូរ៉េខាងជើងផ្តោតសំខាន់ទៅលើសកម្មភាពទប់ស្កាត់ការឆ្លងកូវីដ-១៩ ៕ដោយ៖ធី រីណា
(រូបថត៖ AFP / VNA)