ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារជូនយោធិន នៅតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង បានធ្វើពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារជូនយោធិនក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់មេបញ្ជាការកងទ័ពជើងគោក និងអបអរសាទរដល់នាយទាហានដែលទើបនឹងតែងតាំងថ្មីទាំងអស់ ព្រមទាំងបានណែនាំដល់យោធិនទាំងអស់ ត្រូវខិតខំធ្វើការងារឲ្យសកម្ម ពុះពារគ្រប់ឧបសគ្គដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងបម្រើប្រជាជនគ្រប់កាល:ទេស:។ បន្ថែមពីនោះត្រូវបង្កើន និងរក្សាសាមគ្គីភាពរវាងគ្នានឹងគ្នាឲ្យបានឋិតថេរដើម្បីជាគម្រូដល់យោធិនជំនាន់ក្រោយ។

លោកមេបញ្ជាការ​ ក៏បានក្រើនរំលឹកដល់យោធិនទាំងអស់ ដោយត្រូវយកចិត្តទុកដាក់ប្រមូលផ្ដុំកម្លាំងឲ្យបាន១០០ភាគរយដើម្បីត្រៀមការពារ និងបម្រើប្រជាជនពេលមានគ្រោះមហន្តរាយជាយថាហេតុ​,ត្រូវយកចិត្តទុកដាក់លើការងារក្ដាប់ពត៌មានសន្តិសុខសង្គមក្នុងភូមិសាស្ត្រខេត្តឲ្យជាប់ជាប្រចាំ និងត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងចូលរួមឲ្យមានប្រសិទ្ធភាពគោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុងភូមិសាស្ត្រឈរជើងរបស់ខ្លួន៕

ដោយ៖ សិលា


ចែករំលែក៖