ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារពិភពលោក៖ សេដ្ឋកិច្ចរបស់កម្ពុជានឹងរើបឡើងវិញក្នុងឆ្នាំ២០២១ បន្ទាប់ពីរងការប៉ះទង្គិចខ្លាំងពីការរាតត្បាតជំងឺជាសាកល

ចែករំលែក៖

ភ្នំពេញ ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាបន្តរងគ្រោះដោយសារឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ១៩ មានសញ្ញាជាច្រើនបង្ហាញថាសកម្មភាពសេដ្ឋកិច្ច កំពុងចាប់ផ្តើមកម្រើកឡើងវិញហើយ។ សេដ្ឋកិច្ចត្រូវបានព្យាករថានឹងរួញទំហំប្រមាណដក២ភាគរយក្នុងឆ្នាំ២០២០នេះ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានឹងត្រូវបានរំពឹងទុកថា ងើបឡើងវិញនិងលូតលាស់បានប្រហែលជិត៤ភាគរយក្នុងឆ្នាំ២០២១

ធនាគារពិភពលោក បានឱ្យដឹងថា ដូច្នេះ នៅក្នុងរបាយការណ៍មួយឈ្មោះ Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះបានបង្ហាញថា នៅពេលដែលមានការធូរស្រាលបន្តិចនៅក្នុងវិធានការរក្សាសុវត្ថិភាពសង្គម សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក កំពុងតែវិលទៅរកប្រក្រតីភាពបន្តិចម្តងៗវិញ។ ការអន្តរាគមន៍ក្នុងកម្រិតដែលមិនធ្លាប់មានរបស់ រដ្ឋាភិបាលបានជួយមួយផ្នែក ក្នុងការទ្រទ្រង់ដល់ផ្នែកទទួលទាន ប្រើប្រាស់ឱ្យនៅស្ថិតស្ថេរហើយ អតិផរណាក៏ស្ថិតនៅក្រោមការគ្រប់គ្រងជាប់ផងដែរ។

របាយការណ៍ខាងលើបង្ហាញថា លំហូរនៃការវិនិយោគផ្ទាល់ ពីបរទេសទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ និង ទៅ ក្នុងវិស័យកសិកម្ម នៅតែបន្តកើនឡើង ទំនងដោយសារភាពទាក់ទាញរបស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជា កំពុងធ្វើ ជាមួយប្រទេសនានាក្នុងតំបន់ ទោះបីជា ការនាំចេញសរុបនៃផលិតផល កមន្តសាល បានរងការប៉ះទង្គិច ពីការរាតត្បាតជំងឺនេះក៏ដោយ ក៏កំណើននៅតែបន្តមាន ក្នុងការនាំចេញផលិតផល រោងចក្រដទៃទៀត មានកង់, គ្រឿងបង្គុំអគ្គិសនី, គ្រឿងបន្លាស់រថយន្ត  និង គ្រឿងផ្សំនានា ហើយការនាំចេញអង្ករ និងផលិតផល កសិកម្មផ្សេងទៀត  នៅមានសន្ទុះ ខ្លាំងក្លា។ ជាមួយគ្នានេះទេសចរណ៍ ក្នុងស្រុកបានជួយមួយផ្នែក ក្នុងការធ្វើឱ្យឧស្សាហកម្ម ទេសចរណ៍ និង ការ ធ្វើ ដំណើរ កម្រើក ឡើងវិញ។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក មានប្រសាសន៍ថា ចក្ខុវិស័យកំណើនរបស់កម្ពុជា នៅប្រឈម នឹង ភាពមិនប្រាកដប្រជាច្រើនណាស់។ គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះគឺ ជាបន្ទាន់ត្រូវធ្វើយ៉ាងណា ស្តារឡើងវិញ នូវការងារដែលបាត់បង់  ឬ ដែលត្រូវព្យួរដោយសារតែ  ការរាលដាលជំងឺនេះ លោកស្រី ពោលបន្តទៀតថា៖ ឆ្ពោះទៅពេលខាងមុខ ជាការចាំបាច់ដែលត្រូវ ជំរុញ លើកទឹកចិត្ត ដល់ ការ វិនិយោគ ក្នុង ស្រុក និង ពីបរទេស ឱ្យ ទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និង ក្នុង តំបន់ដែលត្រូវ បាន បង្កើតឡើងកាលពីពេលថ្មីៗនេះ។ លទ្ធភាពនេះអាចធ្វើ ទៅរួចតាម រយៈការ ដាក់ចេញឱ្យ បាន ឆាប់រហ័សនូវច្បាប់ វិនិយោគ មាន ភាពប្រកួត ប្រជែង និងប្រការលើកទឹកចិត្តនានាដល់ការវិនិយោគ អម ដោយវិធានការទាំងឡាយសំដៅបង្កភាពងាយ ស្រួលដល់ការ ធ្វើ អាជីវកម្ម  ផង ដែរ។

ក្នុងគោលបំណងជួយ កម្ពុជា ឱ្យ ឆាប់ រើខ្លួនចេញពីការ រាតត្បាតជំងឺនេះ ជាអនុសាសន៍ របាយការណ៍ បាន ស្នើ ឱ្យ បង្កើន ការ វិនិយោគសាធារណៈសម្រាប់ ជួយ  ដល់ជនក្រីក្រី និង សម្រាប់ជំរុញកំណើន រួម មាន ទាំងកម្មវិធី បង្កើត ការ ងារ ជា ថ្នូរ យក ប្រាក់ កម្រៃប្រចាំថ្ងៃ (cash-for-work projects) ផង ហើយទន្ទឹមគ្នានេះ លើកកម្ពស់វិស័យ អតិពលកម្មនានាដើម្បី បង្កើត ការ ងារ ក្នុងឱកាសដែលមានការងើបឡើងឆាប់រហ័ស នៃ តម្រូវការ ទំនិញ ប្រើ ប្រាស់ ក្នុង ស្រុក។ របាយការណ៍ក៏បានលើកឡើងដែរនូវឱកាស នានា សម្រាប់ សម្រួល ការ ពង្រីក ការ វិនិយោគ ក្នុង ស្រុក និង ពី បរទេស ដោយផ្អែកលើ កិច្ច ព្រម ព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និង ក្នុង តំបន់ ក្នុងពេលថ្មីៗនេះ រួមមាន កិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជានិងចិន និង  កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)

របាយការណ៍នេះ បានចង្អុលបង្ហាញដែរអំពី សារៈសំខាន់ចាំបាច់ បំផុត នៃការ រៀបចំបង្កើន ឱ្យមានហេដ្ឋារចនាសម្ព័ន្ធ រឹងមាំមួយសម្រាប់ វ៉ាក់សាំងកូវីឌ១៩ ក៏ដូចជា ការ តាម ដាន ឱ្យ បាន ដិត ដល់ ផង ដែរ នូវ ភាព ងាយ រង គ្រោះ ផ្នែក សេដ្ឋ កិច្ច ដែល អាច បង្ក ដោយ កំណើនអូសបន្លាយ យូរពេករបស់ វិស័យសំណង់  និង អចលនទ្រព្យ។ ការស្ទង់មតិតាមទូរស័ព្ទ ដែល ធនាគារពិភពលោក បាន ធ្វើ  ពីរដងក្នុង រយៈពេលកន្លងទៅ បាន ឱ្យ ដឹង ថា ចំនួន អ្នក ផ្តល់ចម្លើយដែលកំពុងធ្វើការក្នុងពេលស្ទង់មតិ មានការធ្លាក់ចុះ ពី៨២ភាគរយនៅពេលមានការផ្ទុះជំងឺកូវីដ១៩ដំបូង មក នៅត្រឹម ៧១ភាគ ក្នុងខែឧសភា ឆ្នាំ២០២០ ហើយតួលេខនេះហាក់ដូចជានៅដដែលក្នុងខែសីហា ឆ្នាំ២០២០។ ការ រាតត្បាតជំងឺនេះនៅតែបន្ត ជះផលអវិជ្ជមានទៅលើ សកម្មភាព ធុរកិច្ចដែលមិនមែនជាការដាំដុះ ប៉ុន្តែ ក្នុង សភាពមួយ ដែល មិនសូវធ្ងន់ធ្ងរណាស់ណាទេបើប្រៀបធៀបទៅនឹងពេល ដែលវិបត្តិនេះ បានផ្ទុះឡើងភ្លាមៗ។ ការ បាត់ បង់ ចំណូល នៅតែ មានទំហំធំធេងនៅឡើយ បើទោះជា ការធ្លាក់ចុះចំណូល គ្រួសារ ថយល្បឿនបន្តិចវិញ ក្រោយ ពី រដ្ឋាភិបាល បាន ដាក់ចេញកម្មវិធីថ្មីមួយ សម្រាប់ ផ្ទេរសាច់ប្រាក់ទៅជួយ គ្រួសារក្រីក្រ និង ងាយ រងគ្រោះ។ ការ ស្ទង់មតិទាំងនោះ បង្ហាញថា ជិត៩០ភាគរយនៃក្រុមគ្រួសារដែលត្រូវ បានកំណត់អត្តសញ្ញាណថាជា អ្នក ក្រ បាន រាយការណ៍ថា បាន ទទួល ប្រាក់ សង្គ្រោះ នៅក្នុង ខែ សីហា និង កញ្ញា។ របាយការណ៍នេះ មាន ជំពូកពិសេស មួយផ្តោត ទៅលើ  ការស្ទង់មតិលើសកម្មភាពធុរកិច្ច កម្ពុជា (Cambodia Business Pulse Surveys/BPS) ដែលត្រូវ បានធ្វើឡើងសម្រាប់ ស្វែងយល់អំពី ផលប៉ះពាល់របស់ កូវីដ១៩ ទៅលើ ធុរកិច្ច។ ការស្ទង់មតិលើសកម្មភាពធុរកិច្ចនេះត្រូវ បានធ្វើជាមួយ ក្រុមហ៊ុន ជាង ៥០០ ក្រុមហ៊ុន ពីខែ មិថុនា ដល់ ខែ កញ្ញា ហើយ លទ្ធផលបង្ហាញថា អាជីវកម្មជាច្រើន បានបើកទ្វារឡើងវិញហើយតាំងពីខែមិថុនាមក។ យ៉ាងណាក្តី ការលក់នៅមានកម្រិតទាបខ្លាំង ពិសេស សម្រាប់ អាជីវកម្ម ខ្នាតមីក្រូ តូចនិងមធ្យមនិងសម្រាប់បណ្ដាក្រុម ហ៊ុនជាច្រើន នៅខេត្តសៀមរាប

ដោយ៖សូ រិយា


ចែករំលែក៖